សិស្ស​ជាង​​១៣​ម៉ឺន​​នាក់​​នៅ​ភ្នំពេញ​ នឹង​បាន​ចូល​រៀន​វិញ​នៅ​សប្ដាហ៍​ក្រោយ school in Phnom Penh open next week
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សិស្ស​ជាង​​១៣​ម៉ឺន​​នាក់​​នៅ​ភ្នំពេញ​ នឹង​បាន​ចូល​រៀន​វិញ​នៅ​សប្ដាហ៍​ក្រោយ

បានផុស

នៅ

បន្ទាប់​ពី​ខក​ខាន​ទៅ​សាលារៀន​អស់​ជា​ច្រើន​ខែ​ ដោយ​សារ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ៩ សិស្ស​​ជាង​ ១៣​ម៉ឺន​នាក់​​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ នឹង​បាន​ចូល​រៀន​វិញ​​នៅ​ ១៥ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉េត​ មាស​ភក្តី​ ​អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​​បាន​​ឱ្យ​ដឹង​ថា​​ គ្រឹះ​ស្ថានសិក្សា​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​ជាង ​២០០ ​ចាប់​ពី​កម្រិត​​អនុវិទ្យាល័យ ដល់​វិទ្យាល័យ (ថ្នាក់ទី៧ ដល់ទី១២) នឹង​បើក​ទ្វារ​ឡើងវិញ​ទទួល​សិស្សានុសិស្ស​ជាង ១៣ម៉ឺននាក់ ចូលរៀននៅថ្ងៃទី១៥ ខែ​កញ្ញា ខាង​មុខ​។ ​

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​លោក​បាន​​សរសេរ​ថា​ មាន​កិច្ចការ​ជា​ច្រើន​ ដែល​មន្ត្រីអាជ្ញាធរ មន្ត្រី​សុខាភិបាល និង​មន្ត្រីអប់រំត្រូវគិតគូរ​ឱ្យ​បាន​ម៉ត់ចត់​ ក្នុង​ការ​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​សាលា​រៀន​នេះ​។​

គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​ទាំងអស់​នឹង​បើក​ដំណើរ​ការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥​ខែកញ្ញា​នេះ​តទៅ ក្រោយពី​ខកខាន​អស់​រយៈពេល​ជាង​៧​ខែ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩។ ការ​បើក​គ្រឹះស្ថានសិក្សា​ឲ្យ​សិ​ស្សា​នុស​នុ​សិស្ស​បាន​ចូលរៀន​ឡើងវិញ​នេះ លុះត្រាតែ​គ្រឹះស្ថាន​ទាំងនោះ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​របស់​ក្រសួងសុខាភិបាល ដែល​ជឿ​បាន​ថា មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា គ្រឹះស្ថាន​ទាំង​រដ្ឋ​និង​ឯកជន​នឹង​បើក​ដំណើរ​ការ​ឲ្យ​ចូលរៀន​ចាប់ពី​ថ្ងៃ​ពុធ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០២១​នេះ​តទៅ ។ ការ​បើក​ឱ្យ​ដំណើរការ​នេះ​បាន លុះត្រាតែ​គ្រឹះស្ថានសិក្សា​ទាំងអស់ បាន​បំពេញ​លក្ខខណ្ឌ​តិកៈ​គ្រប់គ្រាន់​ទាំង​អនាម័យ បរិស្ថាន​និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល សំដៅ​ធ្វើយ៉ាងណា អាច​ធានាបាន​ថា មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៦ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៦ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍៦ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services