Connect with us

ព័ត៌មានជាតិ

មួយ​ថ្ងៃម្សិលមិញ ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​កូវីដដែលតា ៧៦ ករណី

បានផុស

នៅ

រាជធានី​ភ្នំពេញ បាន​រកឃើញ​ករណី​ឆ្លង​កូវីដ​ដែល​តាចំនួន ៧៦ ករណី​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របសលោក​ជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល។

កូវីដបំប្លែងខ្លួន​បាន​រាត​ត្បាត​នៅ​រាជធានី​ភ្នំពេញ ដែលបាន​រកឃើញលើ​​អ្នកដំណើរមកពីបរទេស ពលករ ប្រជាជននៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ។

តាម​តួលេខ​សរុប​​ទូទាំងប្រទេស​នៅថ្ងៃ ០៩ កញ្ញា ២០២១ ម្សិលមិញនេះ រកឃើញ​​អ្នក​ឆ្លង​កូវីដ​ដែល​តាបំប្លែងខ្លួន​​សរុប​មាន​ចំនួន​​ ២៥២ ករណី។

យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៩ ខែកញ្ញា នេះ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B1.6I7-2(Delta) សរុបទាំងអស់ចំនួន ៣៧៣១ នាក់ ហើយ​បានប៉ះពាល់ដល់២៤ រាជធានី-ខេត្ត លើកលែងតែខេត្តកែប​មួយ​ប៉ុណ្ណោះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម