Connect with us

ព័ត៌មានជាតិ

រថយន្តធន់ធំ​កៀរម៉ូតូ ​និងកិនបុរសម្នាក់ស្លាប់ ​ម្នាក់រងរបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តធន់ធំបេីកមកពីក្រោយហេីយកៀរបណ្តាលឱ្យដួលចូលក្រោមរថ​យន្តកិនកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយជាតិលេខ៤ មុខសាលាអនុវិទ្យាលយ័ហ៊ុនសែនជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនរងគ្រោះឈ្មោះ ងុំ សុខហេង អាយុ ២៨ ឆ្នាំ ចំណែកសពបុរសមានឈ្មោះ រ័ត្ន ឧត្តម អាយុ ២៩ ឆ្នាំ មុខរបរ ជាងជួលជុលម៉ាស៊ីនតាមរោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្ក ភឿង វណ្ណាភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ន នៅភូមិថមល្អ ឃុំថមល្អ ស្រុក សំរោង​ទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកេីហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធន់ធំពណ៌ខៀវ ធ្វេីដំណេីរមកពីក្រោយកៀរបណ្តាលឱ្យម៉ូតូដួលខ្ទៀតមនុស្សចូលក្រោមរថយន្តកិនស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ភ្លាមនោះរថយន្តបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់មហាវិថីវិមានឈ្នះឈ្នះត្រូវបានសមត្ថកិច្ចដេញឃាត់បានតែម្តង។

បច្ចុប្បន្ន សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់៕

អត្ថបទៈ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៩ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣៧ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥០ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៥៤ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម