Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន៖ សហគ្រិនចិន-កម្ពុជា នឹងវិនិយោគពាណិជ្ជកម្មអេឡិច​ត្រូនិកផ្លូវសូត្រ ក្នុង​គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ​

បានផុស

នៅ

លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា សហគ្រិន​ចិន-កម្ពុជា​នឹង​វិនិយោគ«ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ផ្លូវ​សូត្រ» ក្នុង​គំនិត​ផ្តួចផ្តើម​“ ខ្សែក្រវាត់​និង​ផ្លូវ​” ។

លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ខណៈ​អញ្ជើញក្នុង​កម្មវិធីពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ផ្លូវ​សូត្រ​” ឆ្នាំ២០២១ នៅ​ស៊ី​អាន ពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ​ចិន​លើក​ទី២១ សន្ទនា​សហគ្រាស​និង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ ដែល​រៀបចំឡើង​នៅ​ខេត្ត ហ្វូ​ជៀន ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធ ២​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹងថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានបទ​“ កិច្ចសន្ទនា​ផ្លូវ​សូត្រ អ៊ី​-​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ស៊ីជម្រៅ​” សន្និសីទ​នេះ​នឹង​អនុវត្ត​សកម្មភាព​ពិភាក្សា​និង​ផ្លាស់ប្តូរ​សហគ្រាស​រដ្ឋាភិបាល​តាម​អ៊ិនធឺណេ​ត​ និង​ក្រៅ​បណ្តាញ​និង​តាមរយៈ​ការស្ថាបនា​រួមគ្នា​នូវ​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ប្រកបដោយ​គុណភាព​ខ្ពស់ ” ដោយបាន​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​ការកសាង​សហគមន៍​ដែលមាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​និង​រួបរួមគ្នា​និង​សហការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ថ្មីៗ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​សង្កត់ធ្ងន់​នៅក្នុង​សុន្ទរកថា ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​មាន​ប្រវត្តិ​យូរអង្វែង​។ ប្រទេស​ចិន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា និង​ជា​ប្រទេស​ម្ចាស់ជំនួយ​មនុស្សធម៌​ព្រមទាំង​ជា​ប្រភព​ទេសចរណ៍ និង​វិនិយោគិន​បរទេស​ធំ​បំផុត​របស់​កម្ពុជា​។​

បច្ចុប្បន្ន​រដ្ឋាភិបាល​ទាំងពីរ​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​ផ្សេងៗ​ក្រោម​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៧ ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តាម​អេឡិចត្រូនិក​ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​គោលនយោបាយ​សហប្រតិបត្តិ​ការ​អាជីវកម្ម​និង​ការកសាង​សមត្ថភាព​ក្រោម គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​” ។ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ជាមួយនឹង​ភាព​ទាក់ទាញ​នៃ​ធនធានធម្មជាតិ​កម្លាំង​ពលកម្ម​វ័យក្មេង​និង​ច្បាប់​វិនិយោគ​ថ្មី​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អាជីវកម្ម​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ទាក់ទាញ​និង​ស្វាគមន៍​វិនិយោគិន​មកពី​ទូទាំង​ពិភពលោក​រួមទាំង​វិនិយោគិន​ចិន​ផងដែរ​។​

លោកជំទាវ​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា តាមរយៈ​វេទិកា​នេះ វិនិយោគិន​ចិន ជាពិសេស​សហគ្រិន​នៅ​ខេត្ត ហ្វូ​ជៀន​អាច​ស្វែងយល់​ពី​សក្តានុពល​រប​ស់​ប្រទេស​នៅតាម “ ខ្សែក្រវ៉ាត់​និង​ផ្លូវ​” ស្វែងរក​ឱកាស​ក្នុង​គម្រោង​“ ខ្សែក្រវាត់​និង​ផ្លូវ​” និង​វិនិយោគ​លើ​វិស័យ​ជាច្រើន​ជាពិសេស ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម