ព័ត៌មានជាតិ
ទឹកទន្លេមេគង្គខេត្តកំពង់ចាម ចាប់ផ្តើមឡេីង
ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ មួយរយៈចុងក្រោយនេះ មេឃមានធ្លាក់ភ្លៀងតាមតំបន់ហេីយទឹកទន្លេមេគង្គ ក៍បានបន្តហក់ឡើងជាបន្តបន្ទាប់ដែរ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡេីយទេ។
នេះយោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងសន្សឹមៗ ដល់កម្ពស់៨.៩៧ម៉ែត្រ បេីធៀបថ្ងៃដដែល ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់៦.៩២ម៉ែត្រ កម្រិតដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាមគឺកម្ពស់១៥.២០សង់ទីម៉ែត្រ។
ហេីយកម្ពស់ទឹកទន្លេឡេីងនៅពេលនេះ មិនទាន់បានហូរចូលទៅតំបន់វាលទំនាបនូវឡេីយ ពោលគឺបច្ចប្បន្ន តាមដងទន្លេតូច ក្នុងស្រុកកោះសូទិន ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ នៅរដូវនេះ គឺធ្វេីដំណេីរតាមទូកចម្លង ឬកាណូត ឆ្លងពីត្រេីយម្ខាងទៅម្ខាង។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ដូចក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ បានលើកការព្រួយបារម្ភថា បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ គឺពួកគាត់ជួបការលំបាក ក្នុងការងារបង្កបង្កើនផលហើយ ជាពិសេសធ្វើឱ្យដីរឹងពិបាកភ្ជួររាស់ សម្បូរសត្វកណ្តុរ និងស្រមោចមករំខាន។
ក្រៅពីនោះទឹកតូចពេក ក៏មិនបាននាំមកនូវដីល្បាប់សម្រាប់ការងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ និងអូសបន្លាយយូរពេក ក៏ពួកយើងមិនចង់បានដែរ ពោលគឺពួកគាត់ប្រាថ្នាចង់បាននូវកម្ពស់ទឹកជំនន់សមល្មម និងអាចលិចដីបង្កបង្កើនផល ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ គឺវាគ្រប់គ្រាន់ហើយសម្រាប់ពួកគាត់ទៅហើយ៕
អត្ថបៈ ហុង ម៉េងហៀ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង