Connect with us

ព័ត៌មានជាតិ

រូបភាពឯកសារ មន្ត្រីអនុវត្តច្បាប់រងរបួស ដោយសារជនល្មើសបើកបរបុក និងមិនគោរពច្បាប់​ចរាចរ​ណ៍

បានផុស

នៅ

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញរូបភាពឯក​សារ​ជា​ច្រើន​សន្លឹក អំពីករណីមន្ត្រីអនុវត្តច្បាប់ ដែលបានរងរបួសធ្ងន់ស្រាល នាពេលកន្លងមក ដោយសារការ បើក​បរ មិនគោរពច្បាប់ចរាចរណ៍ និងបើកបុកក្នុងស្ថានភាពស្រវឹង។

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានសរសេរខ្លឹមសារ អមជាមួយរូបភាពជាច្រើនសន្លឹកថា «រូបភាពឯកសារ ដែលមន្ត្រីអនុវត្តច្បាប់ជាច្រើននាក់ ត្រូវបានរងរបួសគ្រោះថ្នាក់ធ្ងន់ស្រាល នាពេលកន្លងមក​ ដោយសារជន​ល្មើ​ស បើកបរបុកក្នុងស្ថានភាពស្រវឹង បើកបរដោយមិនគោរពច្បាប់ចរាចរណ៍»។

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានគេកត់សម្គាល់ឃើញថា បានជួយកាត់បន្ថយករណីគ្រោះ​ចរាចរណ៍​យ៉ាង​ច្រើន ហើយកាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថ កិច្ចដឹកនាំ និងប្រតិ​បត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥៨ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម