សាលារៀនមួយចំនួន នៅខេត្តបន្ទាយមានជ័យ មិនអាចបើកបាន ដោយសារបញ្ហាកូវីដបំប្លែងថ្មី Delta
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សាលារៀនមួយចំនួន នៅខេត្តបន្ទាយមានជ័យ មិនអាចបើកបាន ដោយសារបញ្ហាកូវីដបំប្លែងថ្មី Delta

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ មួយរយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ និងគួរឲ្យព្រួយបារម្ភ នៅការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទ​វីរុស​បំប្លែង​ថ្មី​ដែល​តា (Delta)​ជាហេតុ​ធ្វើ​ឲ្យ​គម្រោង​បើក​សាលា​មួយ​ចំនួន ក្នុង​ខេត្ត​ក៏មាន​ការប៉ះពាល់​ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹងពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យដឹង​នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា កត្តា​នៃ​ការរកឃើញ​បន្ថែម នូវ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែល​តា អាជ្ញាធរ​នឹង​បើក ឲ្យ​សិស្ស​ចូលរៀន​តែ​ប្រមាណ​ជាង ៦០​ភាគរយ នៃ​ផែនការ ចំពោះ​សាលា​ដែល​បាន​គ្រោងទុក ហើយ​សាលា​ទាំងអស់នោះ​នៅ​ឆ្ងាយៗ មិនមាន​ហានិភ័យ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​សាលា​ដែល​បាន​ផ្អាក គឺ​រៀន​តាម​អន​ឡាញ។

ឯកឧត្តម​បាន​បន្តថា ចំពោះ​ខេត្តបន្ទាយមានជ័យ គឺមាន​គម្រោង បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​ខេត្ត​ក៏បាន​ដាក់សំណើ​នេះ ស្នើ​សូម​ទៅ​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា រួចរាល់​ហើយ​ដែរ។ នៅក្នុង​ខេត្តបន្ទាយមានជ័យ មាន​សាលារៀន​សរុប​ចំនួន ៥១២​ទីតាំង ក្នុងនោះ​មត្តេយ្យសិក្សា​មាន​ចំនួន​២១ ។ សាលាបឋមសិក្សា​មាន​ចំនួន ៤០៧​ទីតាំង។ សាលា​មធ្យមសិក្សា​មាន​ចំនួន​៨៤​សាលា និង​សាលា​វិទ្យាល័យ​មួយចំនួន រួមទាំង​សាលា​ឯកជន​ជាច្រើន​កន្លែង​ទៀត។ ដោយ​គម្រោង​របស់​ខេត្ត​ នឹងមាន​ការបើក​ឲ្យ​សិស្ស​ចូលរៀន​ធម្មតា តាម​បរិបទ​កូ​វីដ​១៩ ការរៀន​តាម​បណ្ដុំ និង​រៀន​តាម​អន​ឡាញ។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី​ដែល​តា ចំនួន​៨២៧​ករណី ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ ដែល​រកឃើញ​ចំនួន ១ ២៥៦​ករណី ។

​ទន្ទឹមនឹង​ការបន្ត​រកឃើញ អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែល​តា​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បន្ត​អនុវត្ត​បំរាម​គោចរ​នៅពេល​យប់ ១​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​ចាប់ពី​ម៉ោង​៩​យប់ រហូតដល់​ម៉ោង​៣​ទៀបភ្លឺ លើកលែងតែ​ករណី​មួយចំនួន ។ ដោយ​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ សេចក្តីសម្រេច នឹងត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន៕

អត្ថបទ៖ ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២០ នាទី មុន

ដល់​ថ្ងៃ​ហើយ​!​ U23​ កម្ពុជា​ប៉ះ​ហុងកុង​រក​ឱកាស​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ AFC​ U23 Asian Cup លើក​ដំបូង

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊េរី​ទំនើប​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services