Connect with us

ព័ត៌មានជាតិ

ធនាគារកាណាឌីយ៉ា ក.អ ទទួលបានកញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើកគណនីប្រតិបត្តិការ នៅសាខាបឹងកេងកង

បានផុស

នៅ

ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកងរបស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក យើងសង្កេតឃើញថាសាខាថ្មី ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន រួមទាំង​ការបង្ហាញ​ការចាប់អារម្មណ៍ និង​ពេញចិត្ត​ទៅលើ​បទពិសោធន៍​ដ៏​ថ្មីស្រឡាង លើ​ផ្នែក​បច្ចេកវិទ្យា​ធនាគារ​ដ៏​ទំនើប របស់​ធនាគារ កាណាឌីយ៉ា ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ឆ្លើយតប​ទៅនឹង​សន្ទុះ​នៃ​ការគាំទ្រ​សាខា​ថ្មី ព្រម​គ្នា​ជាមួយនឹង​ការអបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ផងដែរ រាល់​ការបើក​គណនី​ប្រតិបត្តិការ​នៅ​សាខា​បឹង​កេងកង អតិថិជន​នឹង​ទទួលបាន​នូវ កញ្ចប់​កាដូ​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស រួមមាន​៖ ការទទួលបាន​ទឹកប្រាក់​ត្រឡប់មកវិញ $3, ការបញ្ចុះ​តម្លៃ $5 លើ Food Delivery App, និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​។ ការផ្ដល់ជូន​នេះ ចាប់ពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ ។

​គួរ​រំលឹក​ផងដែរ​ថា សាខា​បឹង​កេងកង ដែល​បាន​លេច​រូបរាង​ឡើង នៅក្នុង​អគារ Amass Central Tower, ផ្លូវ ៦៣, សង្កាត់​បឹង​កេងកង​១, ខណ្ឌ​បឹង​កេងកង​, រាជធានី​ភ្នំពេញ​នេះ ត្រុ​វ​បាន​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២១ ជាមួយនឹង​រូបរាង​រចនា​បែបផែន​ថ្មី ទំនើប បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ចុងក្រោយ ជាហេតុ​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន​មួយកម្រិត​ទៀត ក្នុងការ​ស្វែងរក​ព័ត៌មាន​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ របស់​ធនាគារ កាណាឌីយ៉ា​។ ជាមួយនឹង​ម៉ាស៊ីន​ដក​ប្រាក់ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រា​ក់ជាង ១០ តម្រៀប​គ្នា នឹង​ជួយ​បង្កើនល្បឿន​នៃ​តម្រូវការ​សេវាកម្ម​ហិរញ្ញវត្ថុ ដក​-​ដាក់​ប្រាក់ របស់​អតិថិជន​កាន់តែ​រហ័ស​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ក្រុមការងារ​របស់​យើង លោកស្រី ឈី​ម សុជាតា តាមរយៈ​លេខ ០១២ ៨៨៨ ០៣៨ ឬ​មជ្ឈមណ្ឌល​សេវាកម្ម ២៤ ម៉ោង​របស់​យើង​តាមរយៈ​លេខ ០២៣ ៨៦៨ ២២២​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម