Connect with us

ព័ត៌មានជាតិ

បន្តការគិតឡើងវិញជាបរិយាប័ន្ននិងការងើបឡើងវិញប្រកបដោយនិរន្តរភាពជាមួយនឹងភាពជាអ្នក​ដឹកនាំ​​

បានផុស

នៅ

លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា ​យើង​បន្ត​រួមគ្នា​លើ «​ការគិត​ឡើងវិញ​ជា​បរិ​យា​ប័ន្ន និងការ​ងើប​ឡើងវិញ​ប្រកបដោយ​និរន្តរភាពជាមួយនឹង​ភាពជា​អ្នកដឹកនាំ​ការផ្លាស់ប្តូរ​” ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ក្នុង​សិក្ខាសាលា​ស្តីពី​“​ការគិត​ឡើងវិញ​ជា​បរិ​យា​ប័ន្ន និងការ​ងើប​ឡើងវិញ​ប្រកបដោយ​និរន្តរភាពជាមួយនឹង​ភាពជា​អ្នកដឹកនាំ​ការផ្លាស់ប្តូរ​” តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ជូន​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​លើ​ការចូលរួម​ជា​បរិ​យា​ប័ន្ន​លើ​ការដោះស្រាយ​បញ្ហា​សង្គម ពិសេស​ប្រព័ន្ធ​ជំនួយ​សង្គម​មកពី​ស្ថាប័ន សាធារណៈ​(​រដ្ឋ​) វិស័យ​ឯកជន និង​ត​សង្គម​ស៊ីវិល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ​ប្រព្រឹត្តិ​ទៅនា​ថ្ងៃ​ម្សិល​មិ​ញ ដែលមាន​ការចូលរួម​ពី​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស ប្រធាន​ស្ថាន​អចិ​ន្ត្រៃ​អង្គការ​សហ​ប្រជា​តិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូល​រួម​ពី អស់លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ៧២​រូប ។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា សិក្ខាសាលា​មាន​គោលបំណង​ដើម្បីក្នុង​គោលបំណង​គឺ ទី​១. ដើម្បី​រៀន​ពីបទ​ពិសោធន៍​ផ្ទាល់​ក្នុងការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​ផ្លាស់ប្តូរ​តាម​វិស័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រ​ឈ ម​ក្នុងសង្គម​រួមទាំង​វិធីសាស្ត្រ​គិតគូរ​ពី​ប្រព័ន្ធ ។​

ទី​២. បង្កើន​ប្រសិទ្ធភាព​នៃ​ការខ្វះចន្លោះ​សម្រាប់​ស្វែងយល់​ពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​កិច្ច​គាំពារ​សង្គម​ក្នុង​ចំ ណោម​ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯកជន និង​តំណាង​សង្គម​ស៊ីវិល ដែលជា​កាតាលីករ​សម្រាប់​ការផ្លាស់ប្តូរ​ភាព ជា​អ្នក ដឹកនាំ​ក្រោយពេល​ភាពប្រសើរ​ឡើងវិញ​នៃ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​។​

អង្គសិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​របស់​យើង​នេះ​ឡើង នាពេលនេះ ដែល​នេះ​ជា​សក្ខីកម្ម​ប្រកប​ដោយ​កត្តា​សត្យានុម័ត​ក្នុង​គាំទ្រ​ដល់​ដំណើរ​ការកសាង​នូវ​ការកសាង​នូវ​ធនធានមនុស្ស នៃ​អ្នក​ជំនាន់​ថ្មី​របស់​កម្ពុជា​ក្នុងនាម​ជា​អ្នក​បន្តវេន​ឲ្យ​មាន​មូលដ្ឋាន​រឹងមាំ និង​ខ្លាំងពូកែ​ទាំង​ផ្នែក​បច្ចេកទេស និង​សមត្ថភាព ។ ម្យ៉ាងទៀត​ដើម្បី​បន្ត​ជ្រោង​ទង់ នៃ​ការអភិវឌ្ឍ និង​ការ​កំណែទម្រង់​ប្រកបដោយ​សន្តិ​សហ​វិជ្ជមាន របស់​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ឆ្ពោះទៅរក​វឌ្ឍនៈភាព វិបុល​ភាព និង​សុ​ខុ​ដុម​នី​កម្ម ក្រោម​ដំបូល​នៃ​សុខសន្តិភាព ក្នុងនាម ជា​ប្រទេស ដែលមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ក្រោម​មាគ៌ា ដឹកនាំ​ប្រកបដោយ​សម្មាទិដ្ឋិ និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម