Connect with us

ព័ត៌មានជាតិ

ផ្ទេរ​អតីត​​​ប្រធាន​​មន្ទីរពេទ្យ​មង្គល​បូរី មក​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តវិញ

បានផុស

នៅ

បើ​តាម​សេចក្តី​ជូន​ដំណឹ​ងរបស់អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ផ្ទេរ​​ភារកិច្ច​លោក​វេជ្ជបណ្ឌិត​ ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ឱ្យមកបម្រើការងារនៅមន្ទីរសុខាបាល​ខេត្តបន្ទាយមានជ័យ ។

ក្នុង​សេចក្តី​ប្រកាស​បាន​សម្រេច​តែងតាំងលោកវេជ្ជ​បណ្ឌិត ទុ បារាំង​ ឡើង​ជា​ប្រធាន​មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និង​លោកវេជ្ជបណ្ឌិត កេត ប៉េងហៀង ជា​អនុប្រធាន​។

លោក​វេជ្ជបណ្ឌិត​ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ត្រូវ​បាន​សម្រួល​ភារកិច្ច ក្រោយ​រងការ​ស្តីបន្ទោស​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុងករណី​ខ្វះ​ទំនួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង​​ជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។

រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​ កើតឡើង​ក្រោយ​ឧបទ្ទវហេតុ លោក ​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​វរសេនីយ៍ទោ​ម្នាក់​ជា​អង្គរក្ស​សម្តេច​តេ​ជោ ​ដែល​រលាក​ខ្នែងពោះវៀន​ក​ម្រិត​ធ្ងន់ ហើយ​​ត្រូវ​វះកាត់ ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​មន្ទីរពេទ្យ​គ្មាន​ឈាម​។

ឧបទ្ទវហេតុ​បរិច្ចាគ​ឈាម​នោះ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​សរសេរ​បង្ហោះ​ក្នុង​គណនី​ហ្វេសបុក​ឯកជន​និង​ផ្លូវការ​របស់លោក​មាន​ខ្លឹមសារ​ថា កាលពី​យប់ ម៉ោង​១០ និង​០៥​នាទី លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​លោក​អិន លី​អាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ​ដែលមាន​បេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ស្រប​ពេល​នោះ​​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់​ថា ​ជា​គោល​ការ​ណ៍​ត្រូវ​រក​អ្នក​ឲ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​ជាមុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ។

លោកអភិបាល​ខេត្ត​បាន​រិះ​គន់​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិត​ពី​ក្រម​សីលធម៌ និង​មិនចេះ​ចាត់ចែង​ការងារ ​លើ​ការ​ផ្តល់សេវា​ ដែលនាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ប្រជាពលរដ្ឋ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម