Connect with us

ព័ត៌មានជាតិ

សំណុំរឿងហិង្សាមន្ត្រីអន្តរាគមន៍ខណ្ឌ៧មករា បានដល់ដៃតុលាការ​ហើយ បន្ទាប់ពីចរចារមិនត្រូវគ្នាចំនួន១​ម៉ឺន​ដុល្លារ

បានផុស

នៅ

រឿងរ៉ាវហិង្សារវាងមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌ៧មករា និងនារីរងគ្រោះដែលរងរបួសបែក​ក្បាល​ដោយសារជិះម៉ូតូមិនពាក់មួយសុវត្តិភាពនោះ ត្រូវបាន​នគរ​បាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា កសាង​សំណុំរឿង​ចោទប្រកាន់​ជា​បណ្តោះអាសន្ន ពីបទ​ហិង្សា តាម​មាត្រា២១៧នៃ​ក្រមព្រហ្ម​ទណ្ឌ​។​

មន្ត្រីនគរបាល​រូបនោះ​ឈ្មោះ ម៉ាត់ ពិសី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ឋានន្តរសក្ដិ​អនុសេនីយ៍ទោ បម្រើ​ការងារ​នៅ​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម​ត្ថកិច្ច​ឲ្យ​ដឹងថា ករណីនេះនារីរងគ្រោះបានទាមទារសំណងថ្លៃព្យាបាលរបួសចំនួន១ម៉ឺនដុល្លារ តែលោក ម៉ាត់ ពិសី មិនមាន​លទ្ធភាព​សងនោះទេ ទើបនគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា កសាង​សំណុំរឿង​ចោទប្រកាន់​ជា​បណ្តោះអាសន្ន ពីបទ​.​ហិង្សា តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែកអ្នកបើកម៉ូតូមិន​គោរព​ច្បាប់​ចរាចរណ៍​ឈ្មោះ ងន សិលា ភេទ​ប្រុស អាយុ​១៨ ក៏ត្រូវបាន​ចោទប្រកាន់ពីបទ មិន​បង្គាប់បញ្ជា តាម​មាត្រា ៥៤១ នៃ​ក្រមព្រហ្មទណ្ឌ ដូចគ្នា។ ​​

គួរបញ្ជាក់ថា ករណីហិង្សារវាងនារីរងគ្រោះនិងមន្ត្រីអន្តរាគមន៍ខណ្ឌ៧មករា បានកើតឡើងកាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ច្បាប់​ចរាចរណ៍ របស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ចំណុច​ម្ដុំ​អាងទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្ដោយ​ផ្លូវ ២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ខណៈដែលជនរងគ្រោះរួម​ដំណើរ​ជាមួយប្អូនប្រុសជិះគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច៕

អត្ថបទ៖ សុខុម​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម