Connect with us

ព័ត៌មានជាតិ

ចុះប្រតិបត្តិការ ឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង សង្ស័យករណីចាប់ជំរិត

បានផុស

នៅ

ខុនដូរមួយកន្លែង ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានចុះមកឡោមព័ទ្ធ បង្ក​ការភ្ញាក់ផ្អើល​ ព្រោះ​ឃើញ​កម្លាំង​ទាំងនោះ ​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី ​សង្ស័យ​ចុះ​ចាប់​ករណី​ចាប់ជំរិត​ តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ជនជាតិ​ចិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិ​ការចុះ​ឡោម​ព័ន្ធ​នេះ ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​រសៀលថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ខុន​ដូរ​លេខ០៣ យីហោ ផ្ទះល្វែង​បឹង​ទន្លេសាប ​ស្ថិត​ខាងលិច​រង្វង់​មូល​គួច​ការ​ណុង តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ទាំងនោះ​បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង​ខុន​ដូរ​នោះ​ ដោយ​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នោះទេ​ ដែល​គេ​សង្ស័យ​ករណី​ចុះ​ចាប់​ពាក់ព័ន្ធ​ ករណី​ចាប់ជំរិតតាម​ប្រព័ន្ធអន​ឡាញ​។​

​ការពាក់ព័ន្ធ​នឹង​ករណី​កម្លាំង​សមត្ថកិច្ច​ ចុះមក​ឡោមព័ទ្ធ​អគារ​ខុន​ដូ​នោះដែរ ​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា ​កម្លាំង​ទាំងនោះ​មិនបាន​ថា​ការ​នោះទេ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​នៅឡើយ​មិន​ដឹង​ថា ​ឃាត់ខ្លួន​ប៉ុន្មាន​នាក់​នោះទេ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម