Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិថៃ៥នាក់ ដែលបម្រុងលបឆ្លងដែន មកធ្វើការ នៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

ជនជាតិថៃ ចំនួន៥នាក់ ដែលក្នុងនោះសុទ្ធតែជាមនុស្សប្រុស ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួន នៅក្បែ​ខ្សែបន្ទាត់​ព្រំដែន ខណៈដែល​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ ដើម្បី​រក​ការងារ​ធ្វើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ រំលង​អធ្រាត្រថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច បាន​ណង​ច័ន្ទ ក្នុង​ឃុំ​ម៉ាក​ម៉ុ​ន ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​កំពុងធ្វើដំណើរ ជិត​ដល់​ព្រំដែន​កម្ពុជា ក្នុងពេលដែល​ប្រទេស​មានការ​រឹតបន្តឹង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ពិសេស​គឺ​មេរោគ​បំប្លែ​ង​ខ្លួន ដែល​តា។​

​ពួកគេ បាន​អះអាងថា ការ​លប​ឆ្លងដែន​នេះ ​គឺអាច​ធ្វើឲ្យ​ពួកគេ​សល់​កម្រៃ​ច្រើន ដោយ​ចូលទៅ​ធ្វើការ​នៅក្នុង​កាស៊ីណូ​អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត ព្រោះ​ឮ​អ្នក​ស្គាល់គ្នា​ប្រាប់ថា បើ​ទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ ហើយ​បាន​ប្រាក់ខែ ២០,០០០ បាត​។​

​បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម