Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ​ចាប់ផ្តើម​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួងពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​បន្ត​រៀបចំ​ពិព័រណ៍​ផលិត​ផល​ខ្មែរ​ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៧ ​ខែធ្នូ ​ឆ្នាំ២០២០​នៅ​ក្រុង​សេរី​សោ​ភ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ​បន្ទាប់ពី​បាន​ផ្អាក​នៅ​ខេត្ត​សៀម​រាម​និង​ខេត្តព្រះវិហារ​នៅក្នុង​សប្តាហ៍​នេះ​រួចមក​។

​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​លើក​ពេល​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ ឆ្នាំ​២០២០ ​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​២១​ដល់​២៤​ ខែវិច្ឆិកា ​ឆ្នាំ២០២០​និង​នៅ​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

បើ​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​ ឆ្នាំ២០២០​នេះ​គឺជា​ឆ្នាំ​ដែល​ពិភពលោក​ទាំងមូល​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​និង​សកម្មភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​ថា ​ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩​ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៤​ដល់​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២០ នៅ​ក្រុង​សេរី​សោភ័ណ្ឌ​ខេត្តបន្ទាយមានជ័យ​»​។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ​«​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​ប្រព័ន្ធ​រវាង​រាជ​ធានី​ខេត្ត​ទូទាំង​ប្រទេស​នឹង​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឡើងវិញ​»​។

ក្រសួងពាណិជ្ជកម្ម​និង​ប្រមូល​ផលិតផល​ខ្មែរ​ដែលមាន​គុណភាព​ខ្ពស់​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​និង​មានការ​វេច​ខ្ចប់​បានល្អ​ត្រឹមត្រូវ​អនុលោម​តាម​ស្តង់ដារ​លទ្ធកម្ម​ពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​មក​ដាក់តាំង​បង្ហាញ​និង​ស្វែងរក​ដៃគូ​យកទៅលក់​បន្ត​។

ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែមថា​​ ក្នុងអំឡុងពេល​ពិធី​នោះ​ផងដែរ​ក្រសួង​និង​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដោយ​អនុលោម​តាម​ស្តង់ដារ​ជាតិ​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។

ក្រសួងពាណិជ្ជកម្ម​សូម​អញ្ជើញលោក​លោកស្រី​ ដែលមាន​បំណង​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ​សូម​ប្រញាប់​រួសរាន់​ដាក់ពាក្យ​ចូលរួម​ព្រោះ​ចំនួន​ស្តង់​មានកំណត់​ជា​មួយ​គ្នា​នេះ​ ក្រសួងពាណិជ្ជកម្ម​សូម​អញ្ជើញ​សាធារណជន​ទូទៅ​ចូលរួម​ទស្សនា​និង​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ​កុំ​ខកខាន​ឡើយ​»៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម