Connect with us

ព័ត៌មានជាតិ

ទឹកលិច​ប៉ុស្តិ៍នគរបាល​ព្រំដែន​​ច្រើនកន្លែង​​ លំនៅដ្ឋាន​​ពលរដ្ឋ​​នឹងលិច​បើនៅតែបន្ត​ធ្លាក់ភ្លៀង​​​

បានផុស

នៅ

ប៉ុស្តិ៍នគរបាល​ព្រំដែន​ជាច្រើនកន្លែងត្រូវទឹកលិចនៅ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែលំនៅដ្ឋាន​ និង​ដំ​ណាំ​​ពលរដ្ឋ​ នឹងលិចបន្តទៀតបើភ្លៀងនៅតែធ្លាក់បន្ត។

កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​​ទឹក​លិច នៅតាម​បណ្តា​គោលដៅ​នីមួយៗ​ក្នុងភូមិ​សាស្ត្រ របស់​ប៉ុស្តិ៍នគរបានីមួយៗនៅ​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ​វរៈ​ព្រំដែនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាពេលដែលទឹកលិចប៉ុស្តិ៍នោះលោកបាន​ដឹកនាំ កម្លាំង​ចុះ​ពិនិត្យមើល​ស្ថានភាព​ដែល​ទឹក​លិច​នៅតាម​បណ្តា​គោលដៅ​នីមួយៗ​ក្នុងភូមិ​សាស្ត្រ របស់​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​អូរ​កំបុត និងប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ខ្វាវដែល​ចំណុច​នោះ​ត្រូវ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​និង​ទឹក​ហូរ​ពី​តំបន់​ខ្ពស់​ខាងជើង​នៃ​ច្រមុះ​ភ្នំ​ដងរែក​។​

លោក នៃ ពៅ មេឃុំ​គោក​រមៀត​បាន​ប្រាប់​អ្នក​សារព័ត៍មាន​ថា ជំនន់​ទឹកភ្លៀង ​និង​ទឹកធ្លាក់​ពី​ខាង​ទឹកដី​ថៃ​បាន​ចុះមក​ទឹកដី​កម្ពុជា​មែន​នៅក្នុង​ភូមិសាស្ត្រ​ចុង​ខាងជើង​នៃ​ឃុំ​គឺ​ភូមិ​បឹង​តា​ស្រី​ (​មហោស្រព​) ដែល​ជាប់​នឹង​អូរ​កំបុត​មាន​ប្រភព​នៅ​ច្រមុះ​ជួរ​រ​ភ្នំ​ដងរ៉ែកមកទល់ពេលនេះ ទឹក​ទើប​ឡើង​បាន​០,៥​ម៉ែត្រ​ទេ​។​

ដូច្នេះ ស្ថាន​ភព​ទឹក​មិនទាន់​គម្រាមកំហែង​ឬ​លិច​លំនៅឋាន ទីធ្លា​ភូមិ​និង​ស្រែចម្ការ​របស់​ពលរដ្ឋ​នៅឡើយ​ទេ​៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម