Connect with us

ព័ត៌មានជាតិ

តេស្តលើអាជីវករផ្សារ K R D ក្នុងស្រុកកំរៀង រយៈពេល៣ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដ ដល់ ២៥២នាក់

បានផុស

នៅ

ផ្សារស្រុកកំរៀង ដែលស្ថិតនៅក្បែរច្រកអន្តរជាតិដូង ត្រូវបានអាជ្ញាធរស្រុកចុះបិទភ្លាមៗ ព្រមទាំងបានចាត់ទុកជាតំបន់ក្រហម បន្ទាប់ពី​បានធ្វើ​តេស្ត​លើ​ក្រុមអាជីវករ រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ បាន​រកឃើញ​វិជ្ជមាន កើនឡើង​ដល់ ២៥២ នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំរៀង​បាន​បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​៨ ទី​៩ និង​ទី ១០ ខែកញ្ញា ឆ្នាំ​២០២១នេះ ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​លើ​អាជីវករ និង​អ្នក​នៅក្នុង​ផ្សារ K R D ដែល​ស្ថិត​ក្នុងភូមិ​អូរ​ដារ​លើ ឃុំ​បឹងរាំង និង​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២៥២ នាក់ ក្នុងនោះ​ស្រី ១៣៩ នាក់ ។​

​ការចុះ​យក​សំណាក​រយៈ​ពេល​៣​ថ្ងៃ ជា​លទ្ធផល​គឺ ថ្ងៃទី៨ កញ្ញា ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ៣៧៩ នាក់ រកឃើញ​វិជ្ជមាន​ចំនួន ១៣៤ នាក់ ក្នុងនោះ​ស្រី ៧០ នាក់ ថ្ងៃទី៩ កញ្ញា ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ២១៧ នាក់ រកឃើញ​វិជ្ជមាន​ចំនួន ៧៨ នាក់ ក្នុងនោះ​ស្រី​ចំនួន ៤៣ នាក់ និង​ថ្ងៃ​ចុងក្រោយ​នៃ​ការយក​សំណាក គឺ​ថ្ងៃទី១០ កញ្ញា ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ១៧៧ នាក់ រកឃើញ​វិជ្ជមាន​ចំនួន ៤០ នាក់ ក្នុងនោះ​ស្រី ២៦ នាក់ ។​

​បន្ទាប់ពី​បាន​រកឃើញ​វិជ្ជមាន​ហួស​ពី​ការ​ស្មាន​រួចមក អាជ្ញាធរ​ស្រុក​បានសម្រេច​ចុះ​បិទ​ខ្ទប់​ទីតាំង​ខាងលើ និង​បរិវេណ​ជុំវិញ​ផ្សារ​ជា​បណ្តោះអាសន្ន រហូតដល់​ថ្ងៃ​ជូនដំណឹង​សារជាថ្មី ដោយបាន​បញ្ជូន​អ្នក​ផ្ទុក​ទៅកាន់​ស្រុក​សំពៅ​លូន​ដើម្បី​ព្យាបាល ចំណែក​អ្នក​នៅសល់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅនឹងកន្លែង ដោយ​អាជ្ញាធរ​បានដាក់​តំបន់​នេះ​ជា​តំបន់​ក្រហម​ផងដែរ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម