Connect with us

ព័ត៌មានជាតិ

កែបប្រកាសបិទ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជុំទី១ ជូនពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងទៅ

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និង​ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្តកែប បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ នៅ​ភូមិសាស្ត្រ ខេត្ត​កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​បិទ​យុទ្ធនាការ​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្ត​កែប ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ ប្រតិភូ​អមដំណើរ របស់​ក្រសួងសុខាភិបាល លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធាន​អង្គភាព​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ​។

​មានប្រសាសន៍​ស្វាគមន៍ ក្នុង​ពិធី​នោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ បាន​ចំនួន​២៦,៧៥៩​នាក់ ស្មើនឹង​១០៣%, ដូ​ស​ទី​២ ចំនួន​២៦,៩២០​នាក់ ស្មើនឹង​៩៦% ដោយបាន​ប្រើប្រាស់​គ្រូពេទ្យ​ចំនួន​៥​ក្រុម គ្រប់​ឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​។ ដោយឡែក​កុមារ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ បាន​ចំនួន ៤,៧៨៣​នាក់ ស្មើនឹង​៧៤% និង​ដូ​ស​ទី​២​ កំពុង​ដំណើរការ​ចាក់​ជា​រៀងរាល់ថ្ងៃ​។ ​សម្រាប់​ក្រុម​គ្រូពេទ្យ បុគ្គលិក សុខាភិបាល​ឯកជន បុគ្គលិក​សុខាភិបាល​ស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង​កង​កម្លាំង​ជួរមុខ ទូទាំង​ខេត្ត ទទួលបាន​វ៉ាក់សាំង​ដូ​ស​ជម្រុញ ចំនួន​១,៩០៤​នាក់ ស្មើនឹង​៨៦% នៃ​ចំនួន​សរុប ២,២១៩​នាក់​។

​ឯកឧត្តម អភិបាលខេត្ត​កែប ក៏បាន​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​មាន​អ្នកជំងឺ​សរុប​៤៨៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៨៤​នាក់ ,​ស្លាប់​២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៩៧​នាក់ ចំណែក​អ្នក​ប៉ះពាល់​ដែល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​៦០​នាក់​។

​មានប្រសាសន៍​ ក្នុង​ពិធី​ប្រកា​សបិទ​យុទ្ធ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​អាយុ​១៨​ឆ្នាំ ឡើងទៅក្នុង​ខេត្ត​កែបនោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​គូសបញ្ជាក់ថា ការបង្កើតឱ្យមាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់ ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ជា​យុទ្ធសាស្ត្រ​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុងការ​ឈានទៅ​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​លើ​គ្រប់​វិស័យ ហេតុនេះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានប្រកាស ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រ​ទស កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២១ ពេលនេះ​សម្រេចបាន ប្រមាណ​ជាង​៩០%​ហើយនៅ​ទូទាំងប្រទេស ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​គិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ។

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​កោតសរសើរ​ខ្ពស់​ចំពោះ រដ្ឋបាលខេត្ត​កែប លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ ដែល​ទទួលបាន​លទ្ធផល​ល្អ ទាំង​ការព្យាបាល​អ្នកជំងឺ​កូ​វីដ ការស្រាវជ្រាវ​រក​បុគ្គល​ប៉ះពាល់ រួមទាំងយុទ្ធនា​ការចាក់​វ៉ាក់សាំង ដែល​ឈានដល់​ការបិទ​បញ្ចប់​ជុំ​ទី​១ ដោយ​ជោគជ័យ​។​

​លោកជំទាវបន្តថា ការបិទ​យុទ្ធ​នាក់​ចាក់​វ៉ាក់សាំង​នេះ សម្រាប់តែ​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​តែប៉ុណ្ណោះ ដោយឡែក​កុមារ​អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ​ គឺ​នៅ​បន្ត​ចាក់​ជាធម្មតា​។ លោកជំទាវ សុំឱ្យ​រដ្ឋបាលខេត្ត រក្សា​វ៉ាក់សាំង​មួយចំនួន​សម្រាប់​បងប្អូន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ពលករ​ដែល​ទើប​ត្រឡប់​មកពី​បរទេស ដើម្បីឱ្យ​ពួកគាត់​មានឱកាស​ទទួលបាន វ៉ាក់សាំង​សម្រាប់​ជា​កងការពារ​ខ្លួន ក្នុងនោះដែរ លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​នៅតែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល បើទោះបី​បានទទួល​វ៉ាក់សាំង​រួចហើយ​ក្តី​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣០ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម