Connect with us

ព័ត៌មានជាតិ

គយ​ព្រមាន​កម្ទេច​​ឡាន​​ចង្កូត​ស្តាំ​ចោល ឬ​ដោះ​បំបែក​​ជា​​គ្រឿង​​បន្លាស់​

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ទី​ ០១ ខែ​កក្កដា ឆ្នាំ ២០២២ តទៅ យាន​យន្ត​គ្មានពន្ធ​ ដែល​បង្ក្រាបបាន នឹង​តម្រូវ​ឲ្យ​បង់ពន្ធ និង​អាករ​រួម​ទាំង​ប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន ។ ​ចំពោះ​រថយន្តចង្កូតស្តាំ ដែល​ជា​ប្រភេទ​រថយន្ត ហាម​ឃាត់​នាំចូល ក្នុងករណី​បង្ក្រាប​បាន​នឹង​ត្រូវ​កំទេចចោល ឬ​ដោះ​បំបែកជាគ្រឿងបន្លាស់ ។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ ចុះ​ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០២១​ និង​​​អាចចាត់ទុក​​ជា​ការ​ព្រមាន​មួយ​របស់​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្នុង​ករណី​នៅ​តែ​បន្ត​មាន​ការ​នាំ​ចូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​​​លើ​នេះ​​​ ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ ប្រកាស​ផ្អាក​សកម្មភាព​បង្ក្រាប​យានយន្ត​នៅ​ភូមិ​សាស្ត្រ​ក្នុង​ប្រទេស​មួយ​រយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បី​ទុក​ពេល​ឲ្យ​ម្ចាស់​យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និង​មិន​ទាន់​មាន​ពន្ធនិង អាករ​នាំ​ចូល​ រួស​រាន់​មក​បំពេញ​កាតព្វកិច្ចពន្ធ និង​អាករតាមច្បាប់ជាធរមាន ។ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ម្ចាស់​យានយន្ត​ចូល​ខ្លួន​មក​បំពេញ​តាតព្វកិច្ចពន្ធ និង​អាករឱ្យបានទាន់ពេលវេលា ម្ចាស់​យានយន្ត​នឹង​ទទួល​បាន​ការ​អនុគ្រោះ​បន្ធូរបន្ថយពន្ធចំនួន ១០% នៃ​ទឹក​ប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ។

ការ​បន្ធូរបន្ថយ​នេះ​មាន​ឱសានវាទអនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និង​មិន​គ្រប​ដណ្តប់​លើ​យានយន្ត​មាន​ឆ្នាំ​ផលិត ២០២១ឡើយ ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែល​ជា​ថ្ងៃឱសានវាទ​ ចុងក្រោយ​នៃ​ការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់​យាន​យន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និង​អាករ​ពេញ​លេញ​ដោយ​គ្មាន​ការ​អនុគ្រោះ​បន្ធូរបន្ថយ​ពន្ធ​ឡើយ​។

ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និង​អាករសរុបដក ១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ៕

អានសេចក្តីជូនដំណឹង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម