Connect with us

ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ពាក្យ​ថា “​រំលោភ សិទ្ធិមនុស្ស​” កំពុង​ពេញនិយម​សម្រាប់​ប្រទេស​កម្ពុជា

បានផុស

នៅ

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅថ្ងៃនេះ​ថា សព្វថ្ងៃនេះ ពាក្យ​ថា “​រំលោភសិទ្ធិ​មនុស្ស​” នេះ កំពុង​ពេញនិយម​ណាស់​សម្រាប់​ប្រទេស​កម្ពុជា តែ​បេ​ី​ប្រទេសមួយ​នោះ ទោះបី​មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងណា ក៏​អត់​ដែរ​ដោយសារ សិទ្ធិមនុស្ស​ជា​របស់គេ​ទៅ​ហើយ។

បើ​តាម​លោក សុខ ឥសាន នៅ​កម្ពុជា​ឆ្លង​កូ​វីដ​តិច ក៏​មកពី​ការរំលោភ​សិទ្ធិមនុស្ស​, ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​មកពី​ការរំលោភ​សិទ្ធិមនុស្ស​, បាប់​ចោ​លួច ចោរប្លន់ ចាប់​ពួក​គ្រឿង ញៀន ពួក​ប្រើ​អំពើហិង្សា ក៏​រំលោភ​សិទ្ធិមនុស្ស ហើយ​អត់លុយ​បន្ត​បើក​ស្ថានទូត ក៏​មកពី​ការរំលោភ​សិទ្ធិមនុស្ស​ដែរ​។​

​លោក សុខ ឥសាន បញ្ជាក់​យ៉ាងនេះ​ថា “​បរទេសមួយ​អ​អត់លុយ​បន្ត​បើ​ក​ស្ថាន ទូត​របស់ខ្លួន​នៅ​កម្ពុជា បែរជា​អ្នក​អគតិ​ខ្លះ​ថា មកពី​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅវិញ​។ នៅ​កម្ពុជា​ឆ្លង​កូ​វីដ​១៩ តិច និង​អត់​មាន​ស្លាប់ ដោយ​កូ​វីដ​-១៩ ប្រហែលជា​មកពី​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​ហើយ ? នៅ​ប្រទេស​ធំ​មួយ​មាន​ឆ្លង​កូ​វីដ​-១៩ ជិត​២០​មុ​ឺ​ន និង​ស្លាប់​ដោយ​កូ​វីដ​-១៩ ជិត​២​ពាន់​នាក់​ក្នុង​១​ថ្ងៃ ប្រហែល​មកពី​មានការ​គោរព​សិទ្ធិមនុស្ស​ល្អ និង​ប្រជាធិបតេយ្យ​រឹងមាំ​ហើយ​មើ​ល​ទៅ ? ស្អី​ក៏ដោយ​បើ​កើ​ត​នៅ​កម្ពុជា គឺ​បណ្តាលមក​ពី​ការ​លោភ​សិទ្ធិមនុស្ស​, ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ស្លាប់​ដោយ​ជំងឺ ស្លាប់​ដោយ​អំពើ​ហិង្សា​ផ្សេងៗ មកពី​មានការ​រំលោភ​សិទ្ធិមនុស្ស​។ សិទ្ធិមនុស្ស​កំពុង​ពេញនិយម​នៅ​កម្ពុជា គ្រប់​បញ្ហា​មកពី​កា​រំលោភ​សិទ្ធិមនុស្ស​។ ចាប់​ចោរលួច ចោរប្លន់ ចាប់​អ្នករត់​គ្រឿងញៀន អ្នក​ព្រឹត្តិ​ល្មើស​ច្បាប់ ក៏​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ តែ​បើ​មេ​សិទ្ធិមនុស្ស ទោះ​ធ្វើ​រំលោភ​សិទ្ធិមនុស្ស ក៏​អត់​រំលោភ​សិទ្ធិមនុស្ស​ដែរ ព្រោះ​សិទ្ធិ​មនុស្ស​ជា​របស់​គាត់​ទៅ​ហើយ​”។

លោក សុខ ឥសាន បញ្ជាក់​បែបនេះ តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម និង​បន្ទាប់ ពី​មាន​មនុស្ស​មួយចំនួន ដែល​មិន​ពេញ ចិត្ត​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន នាំគ្នា​និយាយ​មិន​ដាច់​ពី​មាត់ ពី​ការរំលោភ​សិទ្ធិមនុស្ស តែ​បើ​រដ្ឋាភិបាល​នៃ​ប្រទេស​ណាមួយ ដែល​គេ​ពេញចិត្ត ទោះបី​មាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងណា​ក៏​អត់​ដែរ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម