Connect with us

ព័ត៌មានជាតិ

កសិករ​ម្នាក់​​បាន​ទៅ​សិក្សា​ពី​វិធី​ដាំទំពាំង​ឫស្សី​បារាំង​ទម្លាយ​ប្រវត្តិ​​របស់ដំណាំ១​នេះ​ខណៈ​​ដំណាំ​​ផ្តល់​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​យ៉ាង​ប្រសើរ​

បានផុស

នៅ

ប្រភេទដំណាំម្យ៉ាងមានឈ្មោះថា​ទំពាំង​ឫស្សី​បារាំង​ត្រូវ​បាន​ប្រជា​កសិករ​ចំនួន​តូច​យក​មក​ប្រកប​ជា​មុខ​របរ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើឡើង​ខណៈ​ទីផ្សារ​ដំណាំ​នេះ​ក៏​ពុំ​សូវ​ជួប​ផល​លំបាក​ប៉ុន្មាន​នោះ​ទេ​ហើយ​ក៏​ពុំ​សូវ​មាន​ប្រជាកសិករ​ធ្វើ​ការ​ដាំ​ដុះ​ច្រើន​ដែរ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ព្រោះ​មិន​សូវ​ហុច​ផល​ល្អ​ បើ​គ្មាន​បច្ចេកទេស​ក្នុង​ការ​​ដាំ​ដំ​ណាំមួយ​នេះ​។

លោក​ ស៊ូ ប៊ុន្នី ជា​កសិករ​ប្រកបរបរដាំ​ដំណាំ​ប្រភេទ​ទំពាំង​ឫស្សីបារាំង​នេះ​បាន​ផ្តល់​បទសម្ភាសឱ្យ​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី១០​ ខែកញ្ញា​នេះ​ថា​បច្ចុប្បន្ន​លោក​បាន​ដាំដំណាំ​នេះ​លើ​ទំហំដី​២ហិកតា​ដោយ​ភាពជោគជ័យ​ ក្រោយ​ពី​បាន​ឆ្លង​កាត់​ជំហាន​​ដំបូង​ ដោយ​បរាជ័យ​ក្នុង​ការ​ដាំ​ដុះ។

លោក​បន្ត​ថា ​​ការ​បរាជ័យ​ជំហាន​​ដំបូង​ក្នុង​ការ​ដាំដុះ​បន្លែប្រភេទទំពាំង​ឫស្សី​បារាំង​នេះ​ក្រោយ​ពី​លោក​បាន​ចូល​និវត្តន៍​ពី​ស្ថាប័ននគរបាលជាតិ​ក្នុង​វ័យ៥៤​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០០​មក​លោក​ក៏​ចាប់​ផ្តើម​ប្រកប​មុខ​របរ​នេះ​ដោយ​ជំហាន​ដំបូង​ប្រកប​លើ​ទំហំ​ដី​២ហិកតា​ដដែល​ដោយ​ដាំ​តាម​បែប​ធម្មជាតិ​ក៏​បរាជ័យ​តែ​ម្តង​ ដោយ​ហុចផលតិចតូចបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ក្រោយ​ពី​មាន​ភាពបរាជ័យ​លោក​ក៏​បាន​ទៅ​រៀន​បច្ចេកទេស​នៅ​ប្រទេស​ថៃ​តែ​លោក​មិន​ចាំ​ថា​លោក​ដាំ​បាន​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ​រហូត​ដល់​បច្ចុប្បន្ន​នេះ​លោក​គ្រាន់​តែ​ចាំ​ថា​ពេល​លោក​វិល​ពី​សិក្សា​ពី​ប្រទេស​ថៃ​ហើយ​ចាប់ផ្តើមដាំក្នុងជំហ៊ានទី២​កាល​ណោះ​ស្រប​ពេល​ដែល​ថៃ​បង្កើត​គណះបក្សអាវលឿង​ និង​ក្រហមប្រឈមដាក់គ្នាទើប​លោក​ទទួល​បាន​ជោគជ័យ​ឡើង​វិញ​ហើយ​បាន​ផ្តល់​ផល​ប្រយោជន៍ដល់​គ្រួសារលោកបាន​ល្អ​ប្រសើរ​​រហូត​ដល់​បច្ចប្បន្ន​ខណៈ​លោក​ដាំ​វា​តាម​បច្ចេកទេស​ផ្សាំ​។​

លោកថា ក្រោយ​ពី​លោក​បាន​ទៅ​រៀន​អំពី​បច្ចេកទេស​ផ្សាំ​ដំណាំ​ខាង​លើ​នេះ​ក៏​បាន​ហុចផលដូច​ការ​គិត​ហើយ​លោក​ក៏​បាន​ប្រាប់​អំពី​ប្រវត្តិទំពាំងឫស្សីបារាំងនេះ​ថា ដំណាំ​ប្រភេទ​ទំពាំង​ឫស្សី​បារាំង​នេះ​មាន​ប្រវត្តិ​ដុះ​នៅ​ក្នុង​ស្រុក​ខ្មែរ​គេ​ហៅ​ឈ្មោះថា​(ស្ពាធ)​ដោយសារដើមទំពាំង​(ស្ពាធ)​វា​តូច​​កាល​ណោះ​ប្រជាកសិករ​ខ្មែរ​យើង​ដាំ​នៅ​ខេត្ត​កំពង់​ចាម​និង​ផ្តុំ​បឹងកក់រាជធានី​ភ្នំ​ពេញ​គេ​ចង​ជា​បាច់​លាយ​ជា​មួយ​ផ្កា​វា​យក​ទៅ​លក់​លើ​ទីផ្សារ​ នេះ​បើ​តាម​លោក​ចាំ។តែ​បច្ចុប្បន្ន​លោក​បាន​យក​ពូជ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អូស្ត្រាលី​តាម​រយះ​កសិករ​ថៃ​នាំ​យក​មក​ផ្សាំ​ដាំ​នៅ​ក្នុង​តំបន់​ត្រូពិចនៃ​ប្រទេស​ថៃ​ទើប​វា​ហុចផលបានល្អ​ ហើយ​ដើម​ទំពាំង​ក៏​ធំល្អ​បែប​នេះ​។​

លោកបន្តថា​បច្ចុប្បន្ន​លោក​ប្រមូល​ផល​តម្រូវ​តាម​ទីផ្សារ​ក្នុង​១​ថ្ងៃ​១​រយ​គីឡូក្រាម​ហើយ​តម្លៃ​ក្នុង​១​គីឡូក្រាម​១២០០០រៀល​ខណៈ​ការ​លក់​ចេញ​លោក​បាន​រៀប​ចំ​វិចខ្ចប់​តាម​ស្ទង់ដា​ដើម្បី​ផ្ញើ​ឱ្យ​អតិថិជន​នៅ​តាម​បណ្តាខេត្ត​ផ្សេង​ខណៈ​ចំនួន​ប្រមូលផល​តម្រូវ​ទីផ្សារ​បាន​ថយ​ចុះ​ខ្លាំង​បើ​ធៀប​កាល​ពី​មិន​ទាន់​ផ្ទុះ​ជំងឺ​កូវីដ១៩។

លោកបញ្ជាក់ថា​ដំណាំ​ប្រភេទ​នេះ​បាប់​ផ្តើម​ពី​ការ​ដាំ​ដំបូង​ប្រើ​រយៈ​ពេល​ពី​៣ទៅ៦ខែ​ទើប​បាន​ប្រមូល​ផលរាល់​ថ្ងៃ​រហូត​ដល់​ទៅ​២០ឆ្នាំ​សម្រាប់​អ្នក​ដាំតាមបច្ចេកទេសផ្សាំ​តែ​បើ​ដាំ​ធម្មតា​ប្រមូល​ផលបាន​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ។​ ស្រប​តាម​ការ​លើក​ឡើងរបស់លោកស៊ូ ប៊ុន្នី ខាង​លើ​លោក​ស្រី​(សុខា)​រស់​នៅ​ក្នុង​ភូមិ​អូរល្មូនឃុំ​ឃ្លាំង​មាស​ ស្រុក​រតនៈមណ្ឌល​នៃ​ខេត្ត​បាត់​ដំបង​ជា​អ្នក​ប្រកប​មុខរបរ​ដាំ​ដំណាំ​ប្រភេទ​ទំពាំង​បារាំង​នេះ​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​លើ​ទំហំ​ដី​២ហិកតា​ដូច​គ្នា​តែ​ពុំសូវបានផលល្អ បើទោះ​បី​ទីផ្សារ​ធំទូលាយ​ក៏​ដោយ​ចុះ​ដោយសា​តែលោកស្រីនិងគ្រួសារដាំតាមបែបធម្មតា​មិន​បាន​រៀន​អំពីបច្ចេកទេសក្នុងការផ្សាំដាំនោះ​ទេ​ទើប​ទទួលបានទិន្នផលតិចតូច​ដោយ​ក្នុង​១​ថ្ងៃ​ប្រមូលផល​បាន​ត្រឹម៣០គីឡូក្រាម​ប៉ុណ្ណោះ​រីឯ​តម្លៃ​ក៏​បាន​តិច​ដែរ​ដោយ​ក្នុង​១​គីឡូក្រាម​បាន​ត្រឹម១ម៉ឺន​រៀល​ចុះ​ប៉ុណ្ណោះ។

លោក​ស្រី​បន្ត​ថា ​បើ​ទោះ​បី​ទិន្នផល​ហុចឱ្យបែប​នេះ​ក៏​សេដ្ឋកិច្ច​គ្រួសារ​លោក​ស្រី​បាន​ប្រសើជាង​មុន​ផង​ដែរ​ដោយ​តម្លៃ​នេះ​លោក​ស្រី​ថា​មាន​ម៉ូយ​គេមកយកដល់ចម្ការតែម្តងមិនចាំបាច់លក់​លើ​ទីផ្សារ​ដោយ​ផ្ទាល់​នោះ​ឡើយ។​ លោក​ស្រីបញ្ជាក់ប្រហាក់ប្រហែលនឹង​ការលើក​ឡើង​របស់​ម្ចាស់​ចម្ការ​ខាង​លើ​ឈ្មោះស៊ូ ប៊ុន្នីផងដែរថា មុខ​របរដាំដំណាំប្រភេទទំពាំងបារាំងនេះ​គឺ​ត្រូវការ​បណ្ដុះ​កូន​រយៈ​ពេល​បី​ខែ​ជាមុន​សិន​ទើប​យក​មក​ដាំ​ហើយ​ដោយ​ការ​ដាំ​ប្រើ​ពេល​យូរ​​ជាង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​គឺ​ពី​បី​ខែ​ឬ​ជាង​បី​ខែ​បន្ថែម​លើ​រយៈ​ពេល​បណ្តុះដោយសរុបរយះពេលប្រមូលផលរហូត​ដល់​ជាង​៦​ខែ​ទើប​ចាប់​ផ្ដើម​អោយ​ផល​ជា​ហូរ​ហែ​បន្តបន្ទាប់រហូតដល់១០ឆ្នាំ។

លោកស្រីបន្តថា បើ​ទោះ​បី​បែប​ណា​មុខ​របរ​១​នេះ​ក្រុម​គ្រួ​សារ​លោក​ស្រី​​នៅ​តែ​បន្ត​ហើយ​លោក​ស្រី​និង​ព្យាយាមរកអ្នកជំនាញ​ដើម្បី​សិក្សា​និង​ផ្តល់​យោបល់​បំពេញ​បន្ថែម​អំពីបច្ចេកទេសថ្មីក្នុងការដាំ​ដុះឱ្យ​បានសម្រេចនិងផ្តល់ផលល្អដូចអ្នកដែលដាំតាមបច្ចេកទេសផងដែរនាថ្ងៃខាងមុខ។

ពាក់ព័ន្ធនិងដំណាំប្រភេទខាងលើលោក ឈឹម វិច្ឆរ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱ្យ​វាទ​ក្នុង​មូល​ដ្ឋាន​ជួយ​ធ្វើ​យ៉ាង​ណាកុំ​ឱ្យ​ប្រជាកសិករ​ដែល​ប្រកបរបរ​នេះ​ជួប​ផល​ប៉ះពាល់​ណា​មួយ​ទៅ​លើ​ដើម​ដាំ​ណាំ​ប្រភេទ​នេះ​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​បន្ត​មុខ​របរនេះ​ឱ្យ​បានជោគជ័យរីកចំរើនសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ទាំងបច្ចុប្បន្ន និង​អនាគត។

បើយោងតាមមន្ត្រីកសិកម្មក្នុងស្រុករតនៈ​មណ្ឌល​បាន​បង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​នេះ​ថា​ក្នុង​ស្រុក​រតនៈ​មណ្ឌល​មាន​ប្រជាកសិករប្រកបរបរ​ដាំ​ដំណាំ​ប្រភេទ​ទំពាំង​ឫស្សី​បារាំង​នេះ​លើ​ផ្ទៃ​ដី​សរុប​៨ហិកតា​ក្នុង​នោះ​ឋិត​ក្នុង​ភូមិ​អូរល្មូន​ឃុំ​ផ្លូវ​មាស​ចំនួន៤ហិកតា​និង​ក្នុង​ភូមិតា​គ្រក់​ឃុំ​ត្រែង​ចំនួន​៤ហិកតា​សរុប៨ហិកតា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម