Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ បន្តស្នើពលរដ្ឋ សូមកុំធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៣៧១ ខណៈការសាងសង់ស្ថានីយ បូមទឹកបឹងទំពន់ កំពុងដំណើរការ

បានផុស

នៅ

បើ​ទោះ​បី​ដឹង​ថា ការ​សាងសង់​ស្ថានីយ​បូម​ទឹក​បឹងទំពន់ ផ្លូវ​លេខ ៣៧១ កំពុង​ដំណើរការ​រាល់ថ្ងៃ​នេះ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែ​បន្ត​ការ​ធ្វើ​ចរាចរណ៍​ទៅមក​ជា​ហូរហែ ធ្វើ​ឲ្យ​តំបន់​មួយ​នេះ​មានការ​កកស្ទះ​ចរាចរណ៍​ប៉ះពាល់​ខ្លះៗ​ទៅដល់​ដំណើរការ​សាងសង់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​បញ្ចៀស​បញ្ហា​នេះ អាជ្ញាធរ សូម​បន្ត​ធ្វើការ​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ ៣៧១ (ផ្លូវ​ទំនប់​បឹងទំពន់) ខណៈ​ការសាងសង់​ស្ថានីយ​បូម​ទឹក​បឹងទំពន់​កំពុង​ដំណើរការ​ជា​រៀងរាល់ថ្ងៃ។

សូម​ជម្រាប​ជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​កំណាត់​ផ្លូវ​ទំនប់​បឹងទំពន់ (លេខ៣៧១) ត្រង់​ចំណុច​ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​បឹងទំពន់ រយៈពេល ០៣ ខែ ចាប់ពី​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា សូម​បងប្អូន​ប្រជាពលរដ្ឋ​ពង្វាងផ្លូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ជន់​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខណ្ឌ​មានជ័យ ខណ្ឌ​ទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​សាងសង់​ស្ថានីយ​បូម​ទឹក​បឹងទំពន់​បន្ថែម​ ដោយ​បំពាក់​ម៉ូទ័រ​ទំហំ ០១ ម៉ែត្រ ចំនួន ០២ គ្រឿង មាន​សមត្ថភាព​បូម​ទឹក ០៦ ម៉ែត្រ​គូប ក្នុង ០១ វិនាទី ដែល​ដំណើរការ​សាងសង់​នេះ​ឈាន​ដល់​ដំណាក់កាល​កាត់​សាច់​ផ្លូវ ដើម្បី​បង្កប់​បំពង់​បូម​ទឹក​ចំនួន ០៣ ខ្សែ នៅ​ក្រោម​ផ្លូវ​លេខ ៣៧១។

បន្ថែម​ពី​នោះ ដើម្បី​បញ្ចប់​គម្រោង​សាងសង់​ខាងលើ​ឲ្យ​បាន​ឆាប់រហ័ស រដ្ឋបាល​រាជធានី​ភ្នំពេញ ចាំ​បាច់​ត្រូវ​ធ្វើការ​ពង្វាង​ចរាចរណ៍​ដូច​ខាង​ក្រោម ៖

១-ការ​ធ្វើ​ចរាចរណ៍​ពី​ទិស​ផ្លូវ​លេខ ២៧១ ក្នុង​ទិសដៅ​ឆ្លងកាត់​ផ្លូវ​លេខ ៣៧១ ត្រូវ​ពង្វាង និង​ធ្វើ​ចរាចរណ៍​ត្រង់​តាម​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ទៅ​ទិស​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​បត់​ឆ្វេង​តាម​ផ្លូវ​លេខ ២១៧។​

២-ការ​ធ្វើ​ចរាចរណ៍​ពី​ទិស​ផ្លូវ​លេខ ២១៧ ទៅ​ទិស​ផ្លូវ​លេខ ៣៧១ នៅ​ទីតាំង​ស្ថាន​ភូមិ​ម័ល ត្រូវ​ពង្វាង​ចរាចរណ៍​ត្រង់​តាមតម្រាយ​ផ្លូវ​លេខ ២១៧ ឆ្ពោះ​ទៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ ២៧១។​

៣-ដោយសារ​ផ្លូវ​ពង្វាង​បណ្ដោះអាសន្ន​សងខាង​ទីតាំង​ការដ្ឋាន​តូច​ចង្អៀត ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​អនុញ្ញាត​រថយន្ត​ធុន​តូច និង​ទោចក្រយានយន្ត ជូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ក្បែរ​ទីតាំង​ការដ្ឋាន​តែប៉ុណ្ណោះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តំបន់​ការដ្ឋាន សូម​ធ្វើការ​ពង្វាង​ចរាចរណ៍​ ចាប់ពី​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ០៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ០៨ និង ០០ នាទី ដល់​ម៉ោង ១៧ និង ០០​នាទី រយៈពេល ០៣ ខែ​។ ផុត​រយៈពេល​នេះ ការដ្ឋាន នឹង​បញ្ចប់​ការងារ ហើយ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​វិញ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម