Connect with us

ព័ត៌មានជាតិ

សហគ្រាស ទៀណាំហាក់ ផ្ដល់គ្រែពេទ្យចំនួន១៨០ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ​​​

បានផុស

នៅ

នៅព្រឹកថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២១​នេះ សហគ្រាស ទៀណាំហាក់ បាន​យក​គ្រែពេទ្យ​ចំនួន១៨០​គ្រែ​ជា​បន្តបន្ទាប់​ក្នុង​គ្រែ​១​មាន​តម្លៃ​៣០០​ដុល្លារ​គិត​ជា​ទឹកប្រាក់​ទាំង​១៨០​គ្រែ​នោះ​ស្មើ​និង​ចំនួន៥៤.០០០​ដុល្លារ ជូន​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​សម្រាប់​យកទៅ​ប្រើប្រាស់​នៅតាម​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ក្នុង​ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយះពេល​កន្លងមក​សហគ្រាស ទៀ​ណាំ​ហាក់ បាន​ទិញ​គ្រែពេទ្យ​ចំនួន១៨០​គ្រែ យកទៅ​ជូន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ជាច្រើនលើក​មកហើយ​ដើម្បីយកទៅ​ចែកជូន​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​នៅតាម​ជនបទ​ដែល​កំពុង​ខ្វះខាត ចំណែក​១០​គ្រែ​យកទៅ​ជូន​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ និង៥​គ្រែ​ជូន​មន្ទីរពេទ្យ​បង្អែក​ពួក​ក្នុង​ខេត្តសៀមរាប​។​

ក្នុងនោះដែរ​លោក ​អ៊ុំ រាត្រី បាន​ថ្លែង​អំណរ​គុណ​ដល់​សហគ្រាស ទៀ​ណាំ​ហាក់​ ដែល​បានធ្វើការ​ឧបត្ថម្ភ គ្រែ​ពេទ្យ​ចំនួន​១៨០​ជា​បន្តបន្ទាប់​កន្លងមក គិត​ជា​ទឹកប្រាក់​ចំនួន​ប្រាក់​៥៤.០០០​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​.19​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។​លោកថា​មនុស្សធម៌ទាំងអស់នេះ លោក​និង​ខិតខំ​ប្រើប្រាស់ឲ្យ​ចំទិសដៅ​នៅតាម​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​។ ​ក្នុងនោះ​ម្ចាស់​សហគ្រាស ទៀ​ណាំ​ហាក់ ធ្វើការកោតសរ​សើរ និងវាយតម្លៃ ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូ​វីដ​.១៩ ជាពិសេស គឺខេត្តបាន គ្រប់​​គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបាន បញ្ជូន​ឲ្យ​ពួកគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរផងដែរ​។

ស​គ្រាស​របស់លោក​សូម​ទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលត្រូវ​រួមសហការ​គ្នា​ឲ្យ​កាន់តែប្រ​សើរថែមទៀត ដើម្បីទប់ស្កាត់​កុំ​ឲ្យ​កើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​នេះបន្តទៀត ដោយត្រូវបន្ត ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាគឺ៣កុំ និង៣ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម