Connect with us

ព័ត៌មានជាតិ

ក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​

បានផុស

នៅ

ឯកឧត្ដម សោម ស៊ុន សមាជិក​អចិន្ដ្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ អនុប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្ទោង បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យការងារ​ត្រៀម​របស់​ឃុំ​បន្ទាយ​ស្ទោង ដើម្បី​ឆ្ពោះ ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​កំពុងតែ​រំកិល​ខិត​មក​នាពេល​ខាងមុខនេះ ពិធី​នេះ​បានធ្វើ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី១១ ខែកញ្ញា ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​វត្ត​ពន្លាជ័យ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម សោម ស៊ុន ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ឃុំ​បន្ទាយ​ស្ទោង បាន​ដឹកនាំ​ប្រជុំ​គណបក្ស​ឃុំ សាខា បក្ស​ភូមិ ដើម្បី​ពិភាក្សា​ការងារ​ចាំបាច់​មួយចំនួនដែល​ត្រូវ​ត្រៀម​តាម​ប្រតិទិន​ការងារ ត្រៀម​ឆ្ពោះ ទៅកាន់​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ខាងមុខនេះ ។

លោក​សូត្រ អ៊ុ​ល និង​លោក​ទិញ វឿន ប្រធាន​អនុប្រធាន​គណបក្ស​ឃុំ​បន្ទាយ​ស្ទោង បាន​ឲ្យ​ដឹង​ពី​ការ អនុវត្តន៍​វិធានការ ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ប្រឆាំង មេរោគ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ និង​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​១៧​ឆ្នាំ នៅ​ទូទាំង​ឃុំ​សម្រេចបាន​ជាង​៨០ ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ និង​កុមារ​ដែល​គ្រប់លក្ខណៈ​សម្បត្តិ​ត្រូវ​ចាក់​វ៉ាក់សាំង និង​ការងារ​ទូទៅ​របស់​គណ​បក្ស ក្នុងការ​ត្រៀម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

ឯកឧត្ដម សោម ស៊ុន បាន​កោតសរសើរ ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ​សាខា​បក្ស​ភូមិ រួមជាមួយ​ក្រុមការងា​រ​ចុះជួយ​មូលដ្ឋាន​ឃុំ​.​ភូមិ ដែល​បាន​សហការគ្នា​បានល្អ ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ ស្មារតី​ទទួល ខុសត្រូវ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់លំដាប់​ថ្នាក់​បានប្រគល់​ជូន ពិសេស​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​និង​កុមារ – ការគ្រប់គ្រង​ពង្រឹង​សមាជិក​បក្ស​ចាស់​និង​ការកសាង​ពង្រីក​សមាជិក​បក្ស​ថ្មី និង​មាន​សមាជិក​បក្ស​ក្នុង​បញ្ជី​បោះឆ្នោត​ជាង​៦៨%​ដែល​ត្រៀម​ចូលរួម​បោះឆ្នោត​។

ឯកឧត្ដម បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ​សាខា​បក្ស​ភូមិ រួមជាមួយ​ក្រុមការងា​រ ត្រូវ​បន្ត​ការ​សាមគ្គីភាព ឯកភាពគ្នា រឹងមាំ​ក្រោម​ម្លប់​ទង់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខិតខំ​ដោះស្រាយ រាល់​ការលំបាក​របស់​ប្រជាជន និង​បម្រើប្រជាជន​ដោយស្មោះ​អស់ពី​ចិត្ត​ពី​ថ្លើម ម្រើ​ឲ្យ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាង មុខ ពិសេស​តាម​ប្រតិទិន​ការងារ​របស់​គណបក្ស​និង​ប្រតិទិន ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ បោះឆ្នោត។​

ដោយ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម