Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន បើកកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ​-សង្កាត់

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ សម្រាប់អាណត្តិ​ទី៥ ឆ្នាំ​២០២២ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវនឹងថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ស្វាយរៀង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ឱ​កា​លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ឯកឧត្តម ម៉ែន វិបុល សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណៈកម្មាធិការ គណបក្ស​ខេត្ត អនុប្រធាន​ប្រចាំការ គណៈ​បញ្ជ​ការ​យុទ្ធនាការ​បោះឆ្នោត រួមជាមួយ​ឯកឧត្តម លោកជំទាវ​ក្រុមការងារ​គណបក្ស ពិសេសគណៈ​បញ្ជ​ការ​យុទ្ធនា​ការបោះឆ្នោត​ថ្នាក់​ខេត្ត ទាំង​ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់​បាន​យកចិត្តទុកដាក់​សហកា​រ​បំពេញ​ភារកិច្ច​សម្រេច​ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​ក្នុងការ​ចូលរួម​ដឹកនាំ​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​រា​ត​ក្បា​ត​កូ​វីដ​-១៩ ក៏ដូចជា​ការរក្សា​ស្ថិរភាព នយោបាយ ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​ប្រសើរ ជំរុញ​ការអនុវត្ត​ដោយ​ជោគជ័យ ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ សំដៅ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​វិ​វត្ត​ឈានឡើង​ឥតឈប់ឈរ បង្កើនបាន​នូវ​ជំនឿ​ជឿជាក់​លើ​ការ ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ដើម្បី​ជួយ​លើកកម្ពស់​ក្នុងការ​ចូលរួម​ចាត់តាំង​អនុវត្ត​ការងារ​សម្រាប់​ការងារ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ ឆ្នាំ​២០២២ នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ លោកជំទាវ​ក៏បាន​ស្នើ​ដល់ ឯកឧត្តមលោក​ជំទាវ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ ៖

១. ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​២០២១ សម្រាប់​ប្រើប្រាស់​ក្នុងការ បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ដោយ​ខិតខំ ជំរុញ​អ្នក​មិនទាន់បាន​ចុះឈ្មោះ អ្នក​ទើប​គ្រប់​អាយុ ១៨ ឆ្នាំ​បាន​ទៅ​ចុះឈ្មោះ គ្រប់ៗ​គ្នា​ក្នុង​រយៈពេល​នៃ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០២១ របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។​

២. គ្រប់​ប្រធាន​គណៈកម្មការ​នីមួយៗ​ចំណុះ​ឲ្យ​ខេត្តស្វាយរៀង ត្រូវ​រៀបចំ​ផែនការ​សកម្មភាព លំអិត​ជាក់​ស្តែង​សម្រាប់​ចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពីពេលនេះ​តទៅ រហូតដល់​ចប់​ដំណើរការ​បោះឆ្នោត ។​

៣. ការត្រៀម​រៀបចំ​សន្និបាត​គណបក្ស​ឃុំ សង្កាត់ គឺធ្វើឡើង​ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​កណ្តាល ដែល​ការរៀបចំ​សន្និបាត​គណបក្ស ឃុំ សង្កាត់​ឱ្យបាន​រួចរាល់​យ៉ាងយូរ​មុន​បំណាច់​ខែមករា ឆ្នាំ​២០២២​។​

៤. សូម​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នៅ​គ្រប់​ឃុំ សង្កាត់ ចាប់ពី​ក្រោយ​សន្និបាត​គ​ណ​បក្ស ឃុំ សង្កា​ត​រហូតដល់​ថ្ងៃ​បើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ។​

៥. ក្រុមការងារ និង​គណៈកម្មាធិការ​គ​ណ​បក្ស​គ្រប់​ថ្នាក់​ត្រូវ​ជួយ​គាំទ្រ​ដល់​បេក្ខជន ដើម្បី​ម្ចាស់ការ​ក្នុងការ​ត្រៀម​ឯកសារ​ស្តីពី​ស្នាដៃ ទិសដៅ និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​កែលម្អ ស្ថានភាព និង​ការអភិវឌ្ឍ​ឃុំ សង្កាត់​របស់ខ្លួន​សម្រាប់​ធ្វើការ​ឃោសនា​តាម​ការកំណត់​នៃ​ច្បាប់​។​

ជាពិសេស នៅក្នុង​បរិការណ៍​កូ​វីដ​១៩​នេះ លោកជំទាវ​ក៏បាន​សើ្ន​ឲ្យ​សមាជិក សមាជិកា​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ នៅ​បន្ត​រក្សា និង​អនុវត្ត​គោល​ការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣ ការពារ​-៣ កុំ​» ឱ្យបាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស ហើយ​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​គ្រប់ៗ​គ្នា « ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដើម្បី​ទប់ទល់​នឹង​មេរោគ ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម