Connect with us

ព័ត៌មានជាតិ

របាយការណ៍​សមត្ថកិច្ច​​​​៖ «​ស្រ្តី​​​រង​​​របួស​​ក្បាល​ ដោយ​សារ​​​​អ្នក​បើក​បរ​លឿន​ បុក​នឹង​​គម្រប​លូ​ »

បានផុស

នៅ

ករណី​ស្ត្រី​ម្នាក់​រង​របួស​ក្បាល​​ហូរ​ឈាម​ជោគ​​ខ្លួន​​ ត្រូវ​បាន​​សមត្ថកិច្ច​នៃ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​​​ឱ្យ​ដឹង​ក្នុង​របាយការណ៍​​ថា​ ​គឺ​បណ្ដាល​​មក​ពី ​អ្នក​​បើក​​បរ​ បើក​​ម៉ូតូ​ត្រឡប់​ក្រោយ ក្នុង​ល្បឿន​លឿន​ ក្នុង​គោល​បំណង​រត់​គេច ពី​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច ពេល​នោះ​មន្ត្រី​ប្រចាំ​ការ​នៅ​ដើម​ទី​ បាន​ចេញ​លើ​ក​ដៃ​ក្នុង​គោល​បំណង​ឃាត់ ​ឲ្យ​ឈប់​ដើម្បី​ធ្វើ​ការសាកសួរ ត្រួតពិនិត្យ និង​ធ្វើ​ការ​ផាក​ពិន័យ​តាម​ច្បាប់។ ប៉ុន្តែជនបើក​បរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុក នឹង​គម្រប​លូ​នៅ​ចិញ្ចើម​ផ្លូវ ​ដែល​បណ្តាលឲ្យអ្នក​រួមដំណើរខាងក្រោយ ធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាគី​ស្រ្តី​រង​របួស​ឈ្មោះ​ ងន ស្រីនិច ​​​បាន​​ចោទ​​នគរបាល​​​​យក​​វិទ្យុ​ទាក់ទង​វាយ​ក្បាល​​​ខ្លួន និង​បាន​​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ ខណៈ​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​ កាលពី​យប់​ថ្ងៃទី​ ៨ ខែ​កញ្ញា ​ក្រោយ​​ពី​​​​ឈ្មោះ ងន ស្រី​និច​ ជិះ​ផ្នែក​ខាងក្រោយ​នៃ​អ្នកបើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព បណ្ដាល​ឱ្យ​មាន​របួស​នៅ​លើ​ដងផ្លូវ​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា ​រាជធានី​ភ្នំពេញ​។ ​​អ្នក​បើក​ម៉ូតូ​ឈ្មោះ ងន សិលា អាយុ​ ១៨ ​ឆ្នាំ ។​អ្នក​ទាំង​ពីរ​​មាន​ទីលំនៅ​បុរី លឹមឈាងហាក់​ចំការដូង សង្កាត់​ស្ទឹងមានជ័យ​។​ចំណែក​មន្ត្រី​អន្តរាគមន៍​ដែល​ប្រើ​ហិង្សា​ត្រូវ​បាន​គេ​ស្គាល់​ថា មាន ឈ្មោះ ម៉ាត់ ពិសី​។

ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម៖

១. បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ

២. បើកបរបញ្ច្រាសទិស

៣. បើកបរលើសល្បឿនកំណត់ (40km/h)

៤. បើកបរក្នុងល្បឿនលឿន ក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់

៥. បើកបរត្រឡប់ក្រោយ មានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឲ្យសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់។

ដោយយោងលើមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើ អ្នកបើកបរអាចត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ។

យោងលើចំណុច ដូចបានបញ្ជាក់ជូនខាងលើ សមត្ថកិច្ចរីករាយទទួល យកនៅការចូលរួមមតិ របស់បងប្អូនប្រជាពលរដ្ឋ ថាតើការបើកបរ របស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់។ សមត្ថកិច្ច បានបញ្ជាក់ថា «និយាយជារួម បើកអ្នកបើកបរមិនល្មើស មិនបើករត់ នោះរឿងហេតុដែលបង្កឲ្យគ្រោះថ្នាក់ ក៏មិនកើតមានឡើងឡើយ »៕​​​​

(ទស្សនាវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម