អាជ្ញាធរ​រាជធានី សម្រេច​បិទ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​វេលា​ម៉ោង​៤​នាទី​ទៀបភ្លឺ​ស្ងែកនេះ រហូតដល់​ម៉ោង​៧​យប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី សម្រេច​បិទ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​វេលា​ម៉ោង​៤​នាទី​ទៀបភ្លឺ​ស្ងែកនេះ រហូតដល់​ម៉ោង​៧​យប់

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ ក្នុង​ពិធី​ប្រគល់​-​ទទួល​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ជំនួយ ហិរញ្ញប្បទាន​ឥត​សំណង់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១​ស្អែក​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ហាម​ធ្វើចរាចរ ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​វេលា​ម៉ោង ០៤:០០​នាទី​ទៀបភ្លឺ​រហូតដល់​វេលា​ម៉ោង ១៩:០០​នាទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យបាន​ជ្រាប​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ និង​គណៈកម្មការ ជាតិ​អូឡាំពិក​កម្ពុជា​រៀបចំ​ពិធី​ប្រគល់​-​ទទួល​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ជំនួយ ហិរញ្ញប្បទាន​ឥត​សំណង់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១​។

ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប រៀបរយ​សាធារណៈ ពិសេស​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូន ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ហាម​ធ្វើចរាចរ ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​វេលា​ម៉ោង ០៤:០០​នាទី​ទៀបភ្លឺ​រហូតដល់​វេលា​ម៉ោង ១៩:០០​នាទី​។

ចំពោះ​រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ និង​រថយន្ត​ទេសចរណ៍ ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវ​ឆ្លងទៅ​ផ្លូវជាតិ​លេខ​៦ និង​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​មក​ផ្លូវជាតិ​លេខ​៥ ត្រូវ​ពង្វាង​ចរាចរ​ឆ្លងកាត់​តាម​ស្ពាន ព្រែក​ក្តាម​វិញ​៕

ដោយ ៖ ស្រី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៤ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍៤ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services