Connect with us

ព័ត៌មានជាតិ

ស្រុក​មង្គល​បូរី​ក្នុង​ឃុំ​សឿ​ទឹកជំនន់​ចាប់ផ្តើម​ឡើង​ពេញ​ស្ទឹង​និង​ហូរ​កាត់​ខ្នង​ប្រឡាយ​អាជ្ញាធរ​ស្រុក​មង្គល​បូរី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ហើយ

បានផុស

នៅ

បន្ទាយមានជ័យ ៖ តាម​ការ​អះអាង​របស់​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ទឹកជំនន់​ទឹកភ្លៀង​ចាប់ផ្តើម​ឡើង​ពេញប្រៀប​ស្ទឹង​ និង​ ហូរ​កាត់​ខ្នង​ប្រឡាយ​ជា​បណ្តើរៗ​ហើយ ក្នុង​ចំណុច ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​ស្រុក​មង្គល​បូរី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​និង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ណា​លិចទៅ​ទីទួល​សុវត្ថិភាព​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ័ត្ន ដា​ស៊ី​ណង់​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​កម្រិត​បរិមាណ​ទឹក​ក្នុង​ពេលនេះ ក្រុមការងារ​ស្រុក​មង្គល​បូរី​នៅ​គ្រប់គ្រង​បាន ប៉ុន្តែ​សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេងៗ តូចៗ និង​ត្រៀមខ្លួន​ចំពោះ បញ្ហា​គ្រោះ​ទឹកជំនន់ ផង​ដែរ​។

លោក​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ស្ថានភាព​ក​ម្រឹត​ទឹកស្ទឹង​មង្គល​បូរី​កំពុង​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​ឃុំ​សឿ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ពី​ស្ថានភាព​ទឹក​នេះ​ហើយ​បើ​ទឹក​នៅតែ​បន្ត​ភ្លៀង និង​មាន​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​ទៀត​នោះ​នឹងត្រូវ​ប្រកាស​អាសន្ន​ចំនួន​៤​ឃុំ ក្នុងនោះ​រួមមាន ឃុំ​បត់​ត្រង់ រហាត់ទឹក ចំណោម និង​ឃុំ​សឿ​។

ហេតុដូច​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ត្រូវធ្វើ​ការប្រុងប្រយ័ត្ន បង្ការ​ការពារ​គ្រោះថ្នាក់ ការខូចខាត​និង​រក​វិធី​ស្ទាក់​ទឹក​បញ្ចូល​ស្រែ ក៏ដូចជា​ស្តុក​ទឹក​ទុក​ជាដើម។

លោក រ័ត្ន ដា​ស៊ី​ណង់​បាន​ធ្វើ​ការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ ទឹកជំនន់ ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ថែទាំ​សុខភាព សម្អាត​អនាម័យ​ជុំវិញ​ខ្លួន កែប្រែ​ទម្លាប់​អវិជ្ជមាន និង​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ការ​ជំងឺឆ្លង​នានា​។

ដើម្បី​ត្រៀមលក្ខណៈ​ការពារ​គ្រោះធម្មជាតិ​ទឹកជំនន់​នៅ​តាម​ដងស្ទឹង ដែល​អាច​កើតមាន​ក្នុងស្រុក​មង្គលបុរី​នេះ សូម​អាជ្ញាធរ ស្រុក ឃុំ គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​មង្គល​បូរី ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​ពាក់ព័ន្ធ សូម​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាដើម​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម