តារាសម្តែង​ខ្មែរ ទទួលពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្ត​នៅ​ប្រទេស​អុីតាលី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តារាសម្តែង​ខ្មែរ ទទួលពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្ត​នៅ​ប្រទេស​អុីតាលី

បានផុស

នៅ

លោក ឈួន ពិសិដ្ឋ តារា​សម្តែងក្នុងភាពយន្តរឿង ប៊ូឌីញស (White Building) បាន​ទទួលពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្ត Venice នៅប្រទេសអុីតាលី។ នេះ​បើ​តាមក្រុម​ព្រះសុរិយា​ដែល​បាន​ជូន​ដំណឹង​នៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​មហោស្រព​ភាពយន្ត Venice Film Festival ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២១ ដោយ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ល្បី​ៗ​ជាច្រើន​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។ ភាពយន្ត​ខ្មែរ​មានចំណង​ជើង​ថា «White Building» ​ក៏​បាន​ចាក់​បញ្ចាំង​​នៅ​ក្នុង​មហោស្រព​​ភាពយន្ត Venice Film Festival នេះ​ដែរ។

លោក នាង កាវិច អ្នកដឹកនាំរឿង ប៊ូឌីញស បានឡើងទទួលពានរង្វាន់ជំនួស និងបានថ្លែងថា ពានរង្វាន់នេះគឺមានន័យបំផុតសម្រាប់ក្រុមការងារ និងសម្រាប់ភាពយន្តកម្ពុជា។

គួរ​បញ្ជាក់​ថា រឿងប៊ូឌីញស «White Building» ជា​ខ្សែ​ភាពយន្ត​បើក​បង្ហាញ​ពី​ជីវិត​ពិត​របស់​អ្នក​ដឹកនាំ​រឿង Kavich Neang ដែល​ធ្លាប់​មាន​ការ​ចងចាំ​ជាច្រើន​ជាមួយ​នឹង​អគារ​ប៊ូឌិញ មុន​អគារ​ដ៏​ចំណាស់​នោះ​ត្រូវ​បាន​វាយ​កម្ទេច​​ចោល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ នាទី មុន

អ្នកវិនិយោគខ្មែរបោះទុនជាង៥លានដុល្លារ បង្កើតរោងចក្រផលិតកែវក្រដាស និងបំពង់បឺតដែលអាចបរិភោគបាន

ព័ត៌មានជាតិ៤០ នាទី មុន

តើមានការធ្វើតេស្តកូវីដ-១៩ ចំពោះគ្រូបង្រៀនជាប្រចាំសប្ដាហ៍ ដែរ ឬទេ?

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

រដ្ឋាភិបាល​ក្រុង​កាប៊ុល​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើ​ការ​​បាន​គឺ​លាង​សម្អាតបន្ទប់ទឹក

ព័ត៌មានជាតិ៤៦ នាទី មុន

រឿងចាប់សាច់ពពែ៖ សម្តេចតេជោ ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំដោះស្រាយជាកញ្ចប់ដើម្បីផ្តល់​ផលប្រយោជន៍ឲ្យប្រជាជន

ព័ត៌មានជាតិ៤៦ នាទី មុន

កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services