សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ៤នាក់បានភ្លាមៗ ក្រោយទទួលបានការ រាយការណ៍ពីពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ៤នាក់បានភ្លាមៗ ក្រោយទទួលបានការ រាយការណ៍ពីពលរដ្ឋ

បានផុស

នៅ

សមត្ថកិច្ច បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពី​ទទួល​ព័ត៌​មា​ននេះ ពីប្រជាពលរដ្ឋ ដែលបានចូលទៅខំមែន ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាន នគរបាលរាជ​ធានី​ភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នានខណ្ឌទួលគោក បានសហការ​ណ៍ ជាមួយកម្លាំងប៉ុស្ដិ៍ រដ្នបាលផ្សារដេប៉ូទី៣ បានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋខំមិន ចូលក្នុងទំព័រហ្វេស​ប៊ុក របស់​ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨ និង០០នាទី នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ដោយសមត្ថកិច្ច បានឃាត់ខ្លួនជាក់ស្ដែងចំនួន៤នាក់ រួមមាន៖

 ១. ឈ្មោះ ណុប ស៊ីវណ្ណ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ដកហូតវត្តុតាងក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ចំនួន២០កញ្ចប់តូច)

២. ឈ្មោះ យឺម រិត ហៅរិត ភេទប្រុសអាយុ២៩ ពីបទប្រើប្រាស់គ្រឿងញៀន

៣. ឈ្មោះ ជុំ សារឿន ហៅ រឿន ភេទប្រុសអាយុ២៩ ពីប្រើប្រាសគ្រឿងញៀន

៤. ឈ្មោះ ចាន់ ណង់ ហៅណង់ភេទប្រុស អាយុ២៩ឆ្នាំ ពីបទជួញដូរគ្រឿងញៀន (វត្តុតាងចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងចំនួន០២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង៤ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្នាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តទៅ​​តា​មផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ក្នុង​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ចំនួន​៣​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រឹះស្ថានសិក្សា​រដ្ឋ​កម្រិត​មធ្យម ជាង​៤០​សាលា​នៅ​ខេត្តសៀមរាប បាន​បើក​ដំណើរការ​សាកល្បង​

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ​ណែនាំ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ជួយ​មើល​លូ​តាម​ផ្លូវជាតិ​ដែលមាន​សំរាម​កកស្ទះ

ព័ត៌មានជាតិ២ ម៉ោង មុន

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ចូលចតកំពង់ផែខេត្តព្រះសីហនុ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកណ្តាល ណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ដល់អ្នកបើកបរដឹកខ្សាច់ និងដី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services