Connect with us

ព័ត៌មានជាតិ

យុវជនម្នាក់ ផ្ទុះកំហឹងទាត់ឪពុកដែលប្រដៅខ្លួន បណ្ដាលឲ្យបោកក្បាល ទៅនឹងថ្មរបួសធ្ងន់

បានផុស

នៅ


យុវជនម្នាក់មិនខ្វាល់ខ្វាយគិតគូរឿងរកស៊ី គិតតែពីចាក់ធុងបាសសប្បាយៗ ឪពុកប្រដៅអប់រំ ក៏ផ្ទុះកំហឹងទាត់អ្នកមានគុណដួលបោកក្បាលទៅនឹងថ្ម បណ្តាលឲ្យរបួសធ្ងន់។

រឿងរ៉ាវ​នេះកើតឡើង​នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ​ ២០២១ នៅ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបាន​ឲ្យដឹងថា ឪពុក​ឈ្មោះ ព្រំ ភិត ភេទប្រុស អាយុ ៦​៥ ឆ្នាំ ស្ថិត​នៅ​ ភូមិ​កណ្តាល ឃុំសិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនមាន ឈ្មោះ ភិត ចាន់ឌី ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ ។

នគរបាល​បាន​បញ្ជាក់​ឲ្យដឹងបន្តថា មុនពេលកើតហេតុ ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះ​ មិន​ខ្វល់​ជួយ​ធ្វើការងារ​រកស៊ី​ គិត​តែដេកចាក់ធុងបាសសប្បាយៗ​រំខានគេឯង​ ទង្វើ​ដ៏​ថោកទាប​របស់​កូននេះ ធ្វើឲ្យឪពុក​ខឹង​បាន​ធ្វើការស្តីឲ្ យស្រាប់តែកើតមានរឿងជម្លោះ រហូត​ឈាន​ដល់លោតធាក់​ឪពុក​ដួល​ទៅលើ​ថ្ម​ បណ្តាល​ឲ្យដួលបោកក្បាល​និងប្រូស៊ីម៉ងត៍​របួសធ្ងន់ ត្រូវ​បានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលបាន​បញ្ជាក់ថា ឈ្មោះ ភិត ចាន់ឌី ធ្លាប់បានយកទៅមណ្ឌល​បន្សាបគ្រឿងញៀន​ចំនួន២ដង​រួច​មក​ហើយ ព្រោះ​ជក់ថ្នាំញៀនខ្លាំង ជនបង្កត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍សិង្ហ ឃាត់​ខ្លួន​បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាម​និតិវិធី៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម