Connect with us

ព័ត៌មានជាតិ

សាលារដ្ឋនិងឯកជននៅភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការបើកដំណើរការឡើងវិញ

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សាលារដ្ឋនិងឯកជននៅរាជធានីភ្នំពេញ កម្រិតចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ បាន​ត្រៀមលក្ខណៈរួចរាល់ហើយក្នុង​ការបើកដំណើរការឡើងវិញ ​នៅថ្ងៃ​ទី ១៥ ខែ កញ្ញា ​ឆ្នាំ ២០២១ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ​បាន​មាន​ប្រសាសន៍​នៅព្រឹកថ្ងៃទី ១២ កញ្ញា នេះថា សាលារដ្ឋ​និងឯកជនកម្រិត​ចាប់ពី​អនុវិទ្យាល័យ​ដល់​វិទ្យាល័យ ​ប្រមាណ ៣២៦ សាលា និងមាន​សិស្សប្រមាណ១៣ម៉ឺន​នាក់ បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ​ក្នុងការចូលរៀន​និងបង្រៀន​នៅថ្ងៃទី ១៥ កញ្ញា​ តាម​ការ​កំណត់​របស់​សាលា​រាជធានីភ្នំពេញ។

លោក​បានបន្តថា « សាលា​ទាំងអស់​បាន​ត្រៀម​រួចរាល់​ហើយ ដោយសារ​ជំងឺកូវីដ១៩ បាន​ឆ្លងតាំងពីដើម​ឆ្នាំ២០២០មក​ម្លេះ​ ហើយក្រសួងអប់រំក៏ដូចជាមន្ទីរ រដ្ឋបាល​ខណ្ឌ​បាន​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​គ្រឹះស្ថាន​សិក្សា​រដ្ឋនិងឯកជន​ បាន​យល់​ដឹង​ពី​វិធានការ​ការពារ​រួម​ទាំង​សម្ភារៈ​ផ្សេងៗ​ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩»។

លោកប្រធានមន្ទីរបានបន្តទៀតថា ប៉ុន្តែវា​អាស្រ័យ​ទៅលើធនធានសាលា​នីមួយៗ ព្រោះ​សាលា​ខ្លះ​មាន​ធនធាន​ច្រើន​និង​សាលា​ខ្លះ​ទៀត​មាន​ធនធាន​តិច ពិសេសសាលានៅ​តំបន់ជាយក្រុង ​ត្រូវរៀបចំទៅតាមធនធានរបស់គាត់ ​តែត្រូវគោរពទៅ​តាមការណែនាំ​របស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដូចជា​ត្រូវមានសាប៊ូ​លាងសំអាតដៃ មានកន្លែង​ជូត​ដៃ មាន​ឧបករណ៍​វាស់​កម្ដៅ​ សម្រាប់​មុនពេលសិស្ស​ចូលរៀនក្នុងថ្នាក់។

លោក ហែម ស៊ីណារ៉េត បានបន្ថែមថា បច្ចុប្បន្ននេះអាជ្ញាធរ​តាមខណ្ឌនីមួយៗ​កំពុង​មមាញឹក​ក្នុងការរៀបចំទីតាំងសម្រាប់ធ្វើតេស្តរក​ជំងឺកូវីដ ដល់​លោកគ្រូ អ្នកគ្រូ ទាំងរដ្ឋ​និងឯកជន​កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ​ប្រមាណជាង១ម៉ឺននាក់ ​ក្នុងនោះគ្រូសាលា​រដ្ឋមានប្រមាណ៦០០០ មក​ពីសាលាចំនួន ៦៨ សាលា និងគ្រូឯកជន​មានជាង៥០០០នាក់​ មកពី​សាលា​ចំនួន ២៥៨ សាលា។

លោក​ប្រធានមន្ទីរបានបន្តថា ការធ្វើតេស្តនេះគឺខណ្ឌនីមួយៗត្រូវធ្វើយ៉ាងណាធ្វើឲ្យ​​រួចរាល់ មុនថ្ងៃបើកសាលារៀនឡើងវិញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែ កញ្ញា ខាងមុខនេះ ហើយប្រសិន​បើមានលោកគ្រូអ្នកគ្រូណាម្នាក់​មានវិជ្ជមានកូវីដ១៩ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​ឬធ្វើការព្យាបាលនៅតាមផ្ទះ​ ប្រសិនបើផ្ទះគាត់ស្របទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួងសុខាភិបាល។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ចូលរៀននៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដោយអនុវត្តទៅតាមគោលការណ៍ ណែនាំរបស់​ក្រសួងអប់រំយុវជននិង​កីឡានិង​ក្រសួងសុខាភិបាល។ ដើម្បី​ការពារការចម្លងជំងឺកូវីដ ​ពេលបើកដំណើរការសាលាឡើងវិញ ​ដោយតម្រូវ​ឲ្យ​ដាក់សិស្សក្នុង១ថ្នាក់ ក្រោម១៥នាក់​ ប៉ុណ្ណោះ​និង​រៀនឆ្លាស់គ្នាឬការ​រៀនតាម​បែបចម្រុះ។

ក្នុងការបើកដំណើរការសាលារៀនឡើងវិញនេះ ក្រសួងអប់រំយុវជននិងកីឡាបានតម្រូវឱ្យរាជធានីខេត្តនៅទូទាំងប្រទេស ចុះវាយតម្លៃស្ថានភាពជាក់ស្តែង និងកំណត់ទីតាំងសាលារៀនណាខ្លះនៅតំបន់មានហានិភ័យទាបនិងតំបន់ណាខ្លះមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ ហើយធ្វើរបាយការណ៍មកក្រសួងអប់រំដើម្បីក្រសួងរាយការណ៍បន្តជួនសម្តេចនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំ្យ​ក្រសួង អប់រំយុវជននិងកីឡា សហការ​ជាមួយអាជ្ញាធរ រាជធានីខេត្ត ដើម្បី​ពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅ​តាម​ភូមិឃុំ​ ដែល​មិន​មានការឆ្លងជំងឺកូវីដ និងកន្លែងដែលឆ្លងតិច ដោយ​មិនត្រូវរងចាំ​ការបើក​សាលារៀន​ព្រមគ្នា​នៅ​ទូទាំងប្រទេសនោះឡើយ ប៉ុន្តែ​ត្រូវរក្សាគម្លាតសុវត្ថិភាព និង​គោរព​តាមវិធានការសុខាភិបាល​​ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

អត្ថបទ​៖ សំអឿន

ចុចអាន៖បទយកការណ៍៖ ទឹកចិត្តអាណាព្យាបាលចំពោះការបើកសាលារៀនឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៥១ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៥២ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម