Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ «សន្តិភាព» ដែលកម្ពុជាទទួលបានពេញលេញ គឺបន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនអាចសម្រេចបានសន្តិភា​ព ពេញលេញនោះទេ បើទោះបីជាសហគន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ២ ពាន់លានដុល្លារអាមេរិក នាដើមទស្សវត្សន៍ឆ្នាំ១៩៩០ ក៏ដោយ។ សន្តិភាព ដែលប្រទេសកម្ពុជាទទួលបានពេញលេញ គឺបន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ នាឆ្នាំ១៩៩៨។ ការគូសបញ្ជាក់នេះ គ្រាដែល​សម្ដេច​តេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី«សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈបទពិសោធន៍ ដែលស្ដែងចេញពីការវិវត្ត នៃស្ថានកា​រណ៍​នយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងទៀត យើងអាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធ នៅក្នុង​ប្រ​ទេ​​ស​មានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេស​ដទៃ​ទៀត មិនអាចដើរតួជំនួស ក្នុងការកសាងនេះបានឡើយ។

ក្នុងន័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា »ភាពជាម្ចាស់ប្រទេស« គឺជាគន្លឹះឈានឆ្ពោះ ទៅរក​ជោ​គជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តភាព។ និយាយមួយបែបទៀត បានន័យថា​ ប្រទេសដទៃ មិនអាច​មកបណ្ដុះគុណតម្លៃ និងប្រព័ន្ធនយោបាយ ឲ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់​ទាំង​នេះ ត្រូវការការរីកលូតលាស់ ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្ប​ធម៌របស់ប្រទេសនីមួយៗ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា «ជាក់ស្ដែង កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណា យកបទពិសោធន៍។ សន្តិភាពពេញលេញ ដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើង ដោយមានការ​ចូ​លរួម ពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេស»។

តាមសម្ដេចតេជោ ហ៊ុន សែន នាដើមទស្សវត្សន៍ឆ្នាំ១៩៩០ ប្រទេសកម្ពុជា មិនអាចសម្រេចបានសន្តិភាព ពេញ​លេញ​នោះទេ បើទោះបីជាសហគន៍អន្តរជាតិ បានចំណាយថវិកាអស់ប្រមាណ២ ពាន់លានដុល្លារអាមេរិក។ សង្រ្គា​ម​នៅតែបន្ត អូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈាន ទៅសម្រេចបានសន្តិភាព​ពេញ​លេញ បន្ទា​ប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងចំណោមជាតិ​សាសន៍របស់​យើង។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា «យើងត្រូវមាន ភាពជាម្ចាស់ប្រទេស នៅក្នុងការក​សាងសន្តិភាព និងកសាងប្រទេសជាតិ នៅក្រោយជម្លោះ»៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម