Connect with us

ព័ត៌មានជាតិ

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមកងកម្លាំងរួចរាល់ហើយ ដើម្បីជួយសង្គ្រោះពលរដ្ឋ ក្នុងពេលមានទឹកជំនន់

បានផុស

នៅ

កម្លាំងអន្តរាគមន៍ ចំនួន១៥០នាក់ របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយ ទឹកជំនន់ ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី៤ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង ទទួលបន្ទុកដឹកនាំ បញ្ជាកងកម្លាំងអន្តរាគមន៍ បានប្រជុំត្រួតពិនិត្យកងកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ នៅក្នុងខេត្តកំពង់ធំ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំ និងកងកម្លំាងអន្តរាគមន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រុងប្រៀបទាំងសម្ភារៈនិងមធ្យោបាយ សម្រាប់ធានាក្នុងការត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ ពិសេសក្នុងករណីមានគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង នៅពេលខាងមុខ ។

លោកឧត្ដមសេនីយ៍ទោ បានដាក់បទបញ្ជា ដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ចាប់ពីពេលនេះទៅ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយសម្ភារៈ ដើម្បីធានាចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ និងបានក្រើនរំលឹកដល់យោ​ធិនគ្រប់រូប ទោះបីក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែបន្តការពារខ្លួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ អនុវត្តន៍វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភម៉ាស់បួនស្រទាប់ ១០.០០០ម៉ាស់ ជូនដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ប្រើប្រាស់៕

អត្ថបទ៖ ប៊ុន រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម