Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ​នឹង​បើក​សាលារៀន​មុនគេនៅថ្ងៃស្អែកនេះ

បានផុស

នៅ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា សាលារៀនចំនួន៥ នឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ស្អែកនេះទៅតាមការគ្រោងទុក។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២កញ្ញានេះថា ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្តបើកដំណើរការដោយផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងនោះមានថ្នាក់ទី៩​ចំនួន​៣​សាលា និងថ្នាក់ទី១២ចំនួន២សាលានៅខេត្តព្រះសីហនុ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រ​នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាចំនួន៥ ដែលត្រូវបើកសាកល្បងដំបូង នៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។

លោកបានបន្តថា មុននឹងអនុញ្ញាតឱ្យសាលាទាំង៥បើកដំណើរការ រដ្ឋបាលខេត្តពិសេសលោកអភិបាលខេត្តគួច ចំរើនបានចុះត្រួតពិនិត្យនៅតាមសាលាទាំងនោះយ៉ាងហ្មត់ចត់ជាទីបំផុតថាតើ សាលាទាំងនោះបានអនុវត្តទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរឬយ៉ាងណា។

លោកបានបន្តទៀតថា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ទីរអប់រំខេត្តឱ្យសាលានីមួយ ត្រូវធ្វើសំណាកតេស្តវិភាគ​រក​ជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថាការបើកសាលាសាកល្បងឡើងវិញមិនមានហានិភ័យនៃការឆ្លងជំងឺនេះ។

លោកបានបន្ថែមថា ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ រីឯសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់។

ខេត្តព្រះសីហនុជាខេត្តដំបូងគេដែលបានបើកដំណើរការសាកល្បងសាលារៀនឡើងវិញនៅថ្ងៃទី១៣ កញ្ញា។ ក្រៅពីនេះមានខេត្តមួយចំនួនបានប្រកាសបើកដំណើរការនៅថ្ងៃទី១៥កញ្ញា រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ និងខេត្តកំពង់ចាមបើកនៅថ្ងៃទី២០កញ្ញា។ ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម