Connect with us

ព័ត៌មានជាតិ

យក​សំណាក ពលរដ្ឋនៅ​ខណ្ឌដូនពេញ​ ជិត ១៤០០ នាក់ ​រកឃើញ​កូវីដ ១១ នាក់

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅរសៀលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១នេះថា អាជ្ញាធរបានសហការយ៉ាងរលូន​ជាមួយគ្រូពេទ្យក្នុងការចុះយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 រើសជំងឺបំលែងថ្មីដែលតារើសជំងឺបំលែងថ្មដែលតា។

ប្រតិបត្តិការចុះយកសំណាកប្រជាពលរដ្ឋមានហានិភ័យនោះនៅសាលាបឋមសិក្សា ភ្នំដូនពេញ និងមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មានចំនួនសរុប ១,៣៩៥នាក់ ស្រី ៧២៩នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួនសរុប ១១នាក់ ស្រី ០៥នាក់ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលរួចហើយ។ ចំណែកផ្ទះអ្នកកើតវិជ្ជមានកូវីដ-១៩ បានធ្វើការ ( Lockdown) រួចរាល់ហើយ។

ទី ១- នៅថ្ងៃ១១ខែកញ្ញាឆ្នាំ២០២១ ការយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ ស្ថិតនៅមជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មានចំនួនសរុប ៧៤៥នាក់ ស្រី ៣៤៧នាក់ ។
ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ០៤នាក់ ស្រី ០២នាក់ ។ទី

លើកទី ២- នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ការយកសំណាកប្រជាពលរដ្ឋដែលមានហានិភ័យ ស្ថិតនៅសាលាបឋមសិក្សា ភ្នំដូនពេញ មានចំនួនសរុប ៦៥០នាក់ ស្រី ៣៨២នាក់ ។ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ០៧នាក់ ស្រី ០៣នាក់ ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម