សម្តេចតេជោ ហ៊ុន សែន៖​ ការទទួលបាន​ពហុកីឡាដ្ឋានជាតិមរតកតេជោ​ នាពេលនេះ​ មិន​មែនជាការចៃដន្យទេ​ សម្តេចតេជោ ហ៊ុន សែន៖​ ការទទួលបាន​ពហុកីឡាដ្ឋានជាតិមរតកតេជោ​ នាពេលនេះ​ មិន​មែនជាការចៃដន្យទេ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖​ ការទទួលបាន​ពហុកីឡាដ្ឋានជាតិមរតកតេជោ​ នាពេលនេះ​ មិន​មែនជាការចៃដន្យទេ​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ថាការទទួលបានពហុកីឡាដ្ឋានជាតិ ដែលមានតម្លៃប្រមាណ១៥០លានដុល្លារនាពេលនេះ វាមិនមែនជាការចៃដន្យទេ ហើយសម្ដេចក៏មិនដែលសង្ឃឹមថា មានសមិទ្ធផលបែបនេះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន មានក្តីរីករាយដែលបានចូលរួមប្រគល់ និងទទួលពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ ហើយឆ្លងតាមសុន្ទរកថា របស់លោក វ៉ាង យី សមិទ្ធិផលនេះ បានកើតឡើងពីការខិតខំប្រឹងប្រែង នៃប្រទេសទាំងពីរ។

សម្ដេចក៏ធ្លាប់សុំការអភ័យទោសពីមិត្តអាស៊ានទាំងអស់ ក្នុងការរៀបចំកីឡាស៊ីហ្គេម ប៉ុន្តែនៅពេលធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី នៃសាធារណៈប្រជាមានិតចិនស៊ីជិនពីង កម្ពុជាបានទទួលនៅពហុកីឡាដ្ឋានដ៏ធំស្កឹមស្កៃនេះ ហើយឈានទៅទទួលយកនូវបេក្ខភាពរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ ហើយពិធីសម្ភោធនិងធ្វើឡើងនៅពេលក្រោយ ហើយសម្តេចសង្ឃឹមថានៅពេលនោះ នឹងដាក់មនុស្សបានច្រើនជាងនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានឃើញនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។ 

សម្តេចបន្តថា យើងមានមោទនភាព ហើយវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូលដែលសមិទ្ធផលទាំងនេះ នឹងផ្ដល់ឲ្យយុវជន ជាពិសេសកុមាររបស់យើង នាពេលអនាគត។

សម្ដេចចាំបានថា នៅពេលបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិនេះ គឺចំថ្ងៃខួបកំណើតរបស់សម្ដេចតែម្ដង ដោយធ្វើការជប់លៀងនៅទីនេះ ហើយទទួលទានបាយជាមួយគ្នាជាមួយកីឡាករនៅទីនេះផងដែរ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព២៩ វិនាទី មុន

ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ចិន ចោទ អាមេរិក ថា ឧប្បត្តិហេតុនាវាមុជទឹកនុយក្លេអ៊ែរនៅ សមុទ្រចិនខាងត្បូង ជានយោបាយរបស់ ទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានជាតិ២០ នាទី មុន

ថៃបើកមុខទឹកហ៊ាចូលកម្ពុជា ជន់លិចផ្ទះពលរដ្ឋ៤ភូមិក្នុង ក្រុងប៉ោយប៉ែត​

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ក្រុម​ទំនើង​ហៃទី​ទារ​ប្រាក់​១៧​លាន​ដុល្លារ​ជា​ថ្នូរ​​ដោះ​លែងមនុស្ស​១៧​នាក់​ដែលពួកគេចាប់​កាល​ពីថ្ងៃសៅរ៍

ព័ត៌មានជាតិ៣៦ នាទី មុន

សម្តេចក្រឡាហោម ស ខេង ដោះស្រាយសំណូមពរប្រជាពលរដ្ឋបាន ៣៦គណនី នៃ ៦៩គណនី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services