Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតចិន​សង្ឃឹមថា កីឡាករកម្ពុជា​ហាត់នៅពហុកីឡាដ្ឋានមរតកតេជោ​ នឹងឈ្នះ​មេដាយមាស​ច្រើន​ពីស៊ីហ្គេម ២០២៣

បានផុស

នៅ

ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃ ទី១២ ខែកញ្ញា លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានសម្តែងក្តីសង្ឃឹមថា កីឡាករកម្ពុជាដែលហាត់នៅពហុកីឡាដ្ឋានមរតកតេជោ នឹងទទួលបានមេដាយមាសច្រើនជាងគេ ពីការប្រគួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង យីលើកឡើងថា ជំនួយពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ គឺជាជំនួយធំបំផុតរបស់រដ្ឋាភិបាលចិនចំពោះប្រទេសកម្ពុជា ហើយការកសាងពហុកីឡដ្ឋានជាតិ ដោយសារតែកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា មានទំនាក់ទំនងល្អជាមួយប្រទេសចិន ក៏ដូចជាប្រជាជនចិន។

បើតាមលោក វ៉ាង យី រចនាបថនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជ្រើសរើសដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ប្រទេសចិន និងកម្ពុជា សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍ ហើយកំពុងតែកសាងប្រទេសដូចគ្នា លោកសង្ឃឹមថា ប្រទេសកម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំងក្លាឡើងនាពេលអនាគត។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក Wang Yi បានលើកឡើងពីព្រះករុណា ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រផងដែរ។ ជាមួយគ្នានោះលោក Wang Yi បានថ្លែងអំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាញឹកញាប់ បើទោះបីមានការរីករាលដាល នៃជំងឺកូវីដ១៩។

លោកបានថ្លែងអំណរគុណទៅដល់ស្ថាបត្យករចិន និងកម្ពុជា ដែលបានធ្វើការរួមគ្នាកសាង ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ទោះបីជាមានវិបត្តិកូវីដ១៩។ លោកជាថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងក្លាយជាទំនាក់ទំនងអមតៈ៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម