Connect with us

ព័ត៌មានជាតិ

ក្បាលស្ពានលំផាត់ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង បានជួសជុល បណ្តោះអាសន្នហើយ

បានផុស

នៅ

ស្ពានមួយខ្សែ ដែលត្រូវបានផ្អាក ការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ដោយសារតែជំនន់ទឹកភ្លៀងហូរច្រោះកាត់ផ្តាច់នោះ ត្រូវបានអាជ្ញាធររៀបថ្ម និងចាក់ដីបំពេញ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឡើងវិញ។

គួររំលឹកថា កាលពីថ្ងៃទី១០ និងទី១១ កញ្ញាកន្លងទៅនេះ នៅក្នុងឃុំអូរដារ មានទឹកជំនន់ទឹកភ្លៀង បានហក់ឡើង ព្រមទាំងបានហូរច្រោះ ដាច់ក្បាលស្ពានលំផាត់ ដោយដាច់ក្បាលស្ពានម្ខាង ដែលស្ពាននេះស្ថិត ក្នុងភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង និងជាស្ពានតភ្ជាប់ ពីផ្លូវជាតិលេខ ៥៧បេ កាត់ភូមិលំផាត់ ឆ្ពោះទៅភូមិសំរោង និងភូមិតាំងយូ។

លោក ព្រិច រ៉ុប មេឃុំអូរដារ បានបញ្ជាក់ថា ស្ពាននេះមានប្រវែង១០ម៉ែត្រ ដោយកាលពីឆ្នាំមុន មានទឹកជំនន់ធំជាងនេះទៀត ដែលបង្កឲ្យលិចស្ពាននេះ រហូតដល់លើបង្កាន់ដៃស្ពាន ធ្វើឲ្យទឹកហូរពីលើស្ពានទៅវិញ។

លោកមេឃុំ បានបន្តថា ក្បាលស្ពានដែលដាច់នោះ គឺខាងអាជ្ញាធរឃុំ បាននាំគ្នាប្រមូលយកដុំថ្ម មកចាក់ក្រាលបាតរួចហើយ ទើបខាងមន្ទីរសាធារណ:ការ ជួយដីបាន១ឡាន មកចាក់បំពេញ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍។ ប៉ុន្តែ​ការចាក់ដីបែបនេះ លោកសន្និដ្ឋានថា វាមិនអាចនៅគង់វង្សបានទេ ប្រសិនបើទឹកជន់មកម្តងទៀត នោះដីប្រាកដ ជារលាយហូរ ទៅជាមួយទឹក អស់ជាមិនខាន៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម