Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់ផ្ទះថ្មីខ្នង​ទី១៩៨ ជូនគ្រួសារអតីតយុទ្ឋជនពលីក្រោយអគ្គិភ័យ​ឆាបឆេះផ្ទះអស់

បានផុស

នៅ

គ្រួសារ​អតីតយុទ្ធជន​ពលី​ឈ្មោះ​ សាន ស៊ឹម បន្ទាប់ពី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ខ្ទេច​អស់​គ្មាន​សល់ ក៏បាន​ទទួល​ផ្ទះ​ថ្មី អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត តាម​រយៈ​ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បាន​ដឹកនាំ​សាងសង់​ដោយឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​គណកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និង​បាន​ប្រគល់ជូន​នៅ​ព្រឹក​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ដឹកនាំ​សហការី និង​អាជ្ញាធរ​ដែនដី ចុះ​ប្រគល់​ផ្ទះ​ថ្មី ដែលជា​ខ្នង​ផ្ទះ​លើក​ទី​១៩៨ ជូន​គ្រួសារ​អតីតយុទ្ធជន​ពលី​ឈ្មោះ ​សាន ស៊ឹម អាយុ​៦៩​ឆ្នាំ​ មានកូន​នៅក្នុង​បន្ទុក​ចំនួន​៦​នាក់ អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹ​ទ្ធបណ្ឌិត ដែលមាន​ទំហំ​៥​ម X ៧​ម សាងសង់​ពី​ឈើ​រនៀប​និង​ជញ្ជាំង​ក្តា ដំបូល​ប្រក់​ស័ង្កសី នៅ​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រោយពី​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​អស់ គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​នេះ បាន​សុំ​ផ្ទះ​អ្នកជិតខាង​ជ្រកកោន តែ​ដោយមាន​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ឲ្យ​សមាគម​អតីតយុទ្ធជន​ខេត្ត រៀបចំ​សាងសង់​ផ្ទះ​ជូន ដើម្បី​ឲ្យ​រស់​នៅបាន​សមរម្យ និង​បាន​គិតគូរ​អំពី​សុខទុក្ខ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីត​យុទ្ធជន នៅ​គ្រប់​ទីកន្លែង ព្រោះ​អតីតយុទ្ធជន​មានគុណ​បំណាច់​ដ៏​ធំធេង ចំពោះ​ប្រទេសជាតិ​បាន​នាំមក​នូវ​សុខសន្តិភាព ពេញលេញ​ដូច​សព្វថ្ងៃនេះ​។​

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​នាំយក​នូវ​អំណោយឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ពេជ្រ ចន្ទ​មុន្នី មាន​អង្ករ​៥០ គីឡូក្រាម​មី​២​កេស ទឹកត្រី​១​យួរ ទឹក​សុទ្ធ​០២​យួរ និង​ថវិកា​មួយ​ចំនួន​ផងដែរ ក្រុមគ្រួសារ​អតីតយុទ្ធជន​ពលី បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ទាំង​គណៈកម្មាធិការ​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែល​តែងតែ​ខ្នះខ្នែង ជួយ​ដល់​គ្រួសារ​អតីតយុទ្ធជន​គ្រប់ទិសទី ក្នុង​ខេត្តកំពង់ធំ និង​ជាទី​ពឹង​ខ្នងបង្អែក​ដ៏​រឹង​មាំ សម្រាប់​គ្រួសារ​អតីតយុទ្ធជន​ដែល​ជួប​ផល​លំបាក៕​

អត្ថបទ៖ ដោយ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម