Connect with us

ព័ត៌មានជាតិ

លោក គុណ សម្បត្តិមុនីរតន៍ ៖ ត្រូវបន្ត ឬផ្អាកការសាងសង់រូបបដិមា ឆ្លាក់នៅភ្នំសំពៅជាការសម្រេច របស់អាជ្ញាធរ​ខេ​ត្ត

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីមានការផ្សព្វផ្សាយថា រូបបដិមាឆ្លាក់នៅជើងភ្នំសំពៅ ដែលកំពុងតែសាងសង់ជិតរួចជា​ស្ថាពរហើយនោះ បែរជាជាងបានធ្វើខុសពីគោលបំណង ដែលគេចង់បាន គឺសាងសង់ជារូបបដិមាផ្ចាញ់ព្រះ ខណៈអ្វីដែលគេគម្រោងសាងសង់នោះ គឺជារូបបដិមាត្រាស់ដឹង។

ឆ្លងតាមការសាងសង់រូបបដិមានេះ ក្រុមជាង​ចម្លាក់ បានលើកឡើងថា ការ​ឆ្លាក់តាមជញ្ជាំងភ្នំសំពៅ ប្រើរយៈពេលរហូតដល់១២ឆ្នាំ ដោយសារតែថ្មភ្នំនេះ មានផលលំបាកខ្លាំង ដូចជាថ្មមានសភាពរឹងមាំ ហើយវាផុយស្រួយ ទើបត្រូវប្រើរយៈពេលយូរយ៉ាងនេះ។

រហូតមកដល់ពេលនេះ រូបដិមាសាងសង់ ជិតសម្រេចជាស្ថាពរហើយ ខណៈបាន​ចាប់ផ្តើមសាងសង់ឡើង តាំង​ពីឆ្នាំ២០១២ គ្រោងសម្រេចលទ្ធផលក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែ​ក៏ត្រូវបានផ្អាកការសាងសង់តែម្តង បើ សិនជារុះរើវិញគួរឲ្យសោកស្តាយ ខាតទាំងពេលវេលា ខាតទាំងថវិកា។

លោក គុណ សម្បត្តិ​មុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់អ្នកសារ ព័ត៌​មាន​កម្ពុជាថ្មី នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា​ ពាក់ព័ន្ធនឹងសាងសង់ធ្វើការ ឆ្លាក់រូបបដិមានៅជើងភ្នំសំពៅនោះ គឺអាជ្ញា​ធរ​ខេត្ត ជាអ្នកអនុញ្ញាតឲ្យសាងសង់។ លោកមានប្រសាសន៍ថា «តាមពិតការងារនេះ មិនគួរសួរ មកខ្ញុំទេ បានថា មិនគួរសុំមកខ្ញុំ ព្រោះខ្ញុំមិនមែនជាអ្នក ផ្ដល់សិទ្ធិឲ្យសាងសង់ទេ គឺជាខេត្ត យើងគួរតែសួរខេត្តបានត្រូវ»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារសារព័ត៌មានកម្ពុជាថ្មី បានព្យាយាមទាក់ទងមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូច​ជា​អាជ្ញាធរខេត្តបាត់ដំបងជាច្រើនរូប។ ប៉ុន្តែមិនមានការបញ្ជាក់ ឬក៏បកស្រាយអំពីបញ្ហានេះឡើយ។

លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងទៀតថា លោកមិនដឹងថា​ អាជ្ញាធរខេត្ត នឹងបញ្ឈប់ការសាងសង់ ឬក៏បន្តយ៉ាងនោះទេ ហើយការផ្ទុះការចាប់អារម្មណ៍ រយៈពេលប៉ុន្មានថ្ងៃ​ម​ក​នេះ ជាការបំផុសរបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។ លោកលើកឡើងថា «តាមពិតទៅ ខ្ញុំមិនដឹង ថា ខេត្តហ្នឹង គាត់​បញ្ឈប់ ឬក៏យ៉ាងណា ខ្ញុំអត់ដឹង អាហ្នឹងជាការងាររបស់ខេត្តទេក្នុងការអនុញ្ញាត ហើយរឿងដែលផ្ទុះ រយៈកាល​កន្លង​មកនេះ ខ្ញុំគិតថា ជាការអ្នកការបំផុសពីអ្នកកាសែតមកវិញទេ ការងារហ្នឹង ជាការងារផ្ទៃក្នុងរបស់ខេត្ត ជាអ្នករៀបចំ ជាអ្នកណែនាំ ដល់ក្រុមជាង ហើយគោលការណ៍របស់ខេត្ត គឺខេត្តមានគម្រោងរបស់ខេត្តហើយ»។

យ៉ាងណាក៏ដោយលោកគុណ សម្បត្តិមុនីរតន៍ ធ្លាប់បានឆ្លើយ​តប​សំណួរភ្នាក់ងារ សារព័ត៌មានកម្ពុជាថ្មីថា សំណង់​រូប​បដិមានេះ ជាងឆ្លាក់ខុស​បច្ចេកទេស ​ព្រោះរូបបដិមា កំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបានបញ្ជាក់ថា តើរូបបដិមាជារូបព្រះផ្ចាញ់មានេះ ត្រូវរុះរើ ឬក៏រក្សាទុក ហើយសាងសង់រូបបដិមាត្រាស់ដឹងលើទីតាំងផ្សេង ឬយ៉ាង​ណានោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម