Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ គុណបំណាច់ដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន ស័ក្ដិសមមេដាយមាសសន្តិភាពពិភពលោក

បានផុស

នៅ

លោកបណ្ឌិត គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងឱ្យដឹងថា ​គុណបំណាច់ដ៏ធំធេង​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការតស៊ូលះបង់ដើម្បីសន្ដិភាពជូនប្រជាជាតិ គឺមានភាពស័ក្តិសម និងការ​ទទួលបាន​មេដាយមាស សន្តិភាពពិភពលោក(World Summit Peace)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលមេដាយមាស សន្តិភាពពិភពលោក​ (World Summit Peace) ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្ដិភាពនៅតំ​ប​ន់​អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

លោកបណ្ឌិត គិន ភាថ្លែងថា សម្ដេចគឺជាឥស្សជនជាន់ខ្ពស់ ដែលបាននាំមកនូវសន្ដិភាពពេញលេញសម្រាប់ប្រទេសកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ស្ថិតក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ុន្តែក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ ក្រោយការចាកចេញរបស់អង្គការសហប្រជាជាតិទៅ​គឺមិនបាននាំមកនូវសុខសន្តិភាព ជូនប្រជាជននោះទេ។

មេដាយដែលសម្ដេចបានទទួលគឺពិតជាស័ក្ដិសមណាស់​ ពីព្រោះសម្ដេចជាឥស្សជនជាន់ខ្ពស់នៃប្រទេសកម្ពុជាតែមួយគត់​ដែលបាននាំមកនូវសន្តិភាពពេញលេញ​ជូនប្រទេសកម្ពុជា។

លោកបណ្ឌិត គិន ភារំឭកថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ កម្ពុជាមានការបញ្ចប់សង្គ្រាមក៏ពិតមែន ក៏ប៉ុន្តែមិនបាននាំមកនូវសន្តិភាពពេញលេញនោះទេ ក្រោយពេលដែល អ៊ុនតាក់ ចាកចេញទៅ កម្ពុជានៅតែមានសង្គ្រាមស៊ីវិល ការគ្រប់គ្រងលក្ខណៈស្បែកខ្លា គឺមានពួកឧទ្ទាមក្រៅច្បាប់​ខ្មែរក្រហមបង្ក​អសន្តិសុខផ្សេងៗ​នៅតាមតំបន់ព្រំដែន​ នៃប្រទេសកម្ពុជា ក៏ប៉ុន្តែ​ក្រោមនយោបាយឈ្នះៗ​ របស់សម្ដេច គឺបានធ្វើឱ្យកម្ពុជាទទួលនូវសុខសន្តិភាពពេញលេញ នៅខែធ្នូឆ្នាំ ១៩៩៨ ដែលជាសន្តិភាពមិនធ្លាប់មានពីមុនមករយៈពេល ៥០០ ឆ្នាំចុងក្រោយ។

បើតាមអ្នកវិភាគរូបនេះ ការផ្ដល់នូវមេដាយសន្តិភាពនេះ គឺពិតជាស័ក្ដិសមចំពោះការលះបង់ ការខិតខំប្រឹងប្រែងទាំងឡាយរបស់សម្ដេចតេជោ ដើម្បីនាំមកនូវសន្ដិភាពពេញលេញជូនប្រទេសកម្ពុជា។

លោកបណ្ឌិត គិន ភាក៏បានរំឭកអំពីប្រវត្តិនៃការតស៊ូ នៃការលះបង់បូជា សព្វគ្រប់បែបយ៉ាង ដើម្បីប្រជាជាតិកម្ពុជា សម្ដេចតេជោ បានចេញតស៊ូ ក្រោយពីការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ រហូតលោកទៅបង្កើតចលនាតស៊ូប្រឆាំង និងរបបខ្មែរក្រហមរហូតទទួលបានជ័យជំនះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ និងក្រោយមកទៀតខំប្រឹងកសាងប្រទេសជាតិឡើងវិញ ហើយទប់ទល់ជាមួយនឹងការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហមផង ហើយដៃម្ខាងខិតខំអភិវឌ្ឍប្រទេសជាតិ ខណៈដែលប្រទេសមហាអំណាចមួយចំនួនដាក់សម្ពាធទាំងនយោបាយ ទាំងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា។

លោកបណ្ឌិតគិន ភាបញ្ជាក់ថា សម្ដេចនៅតែខំប្រឹងប្រែងតស៊ូក្រាញននៀលជាមួយប្រជាជាតិកម្ពុជារហូតធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ហើយកេរ្ត៍ឈ្មោះ កិត្តិនាម កិត្យានុភាពកម្ពុជា បានលិចត្រដែត ទាំងនេះ សុទ្ធតែជាគុណបំណាចដ៍ធំធេង​ដែលសម្ដេចពិតជាស័ក្ដិសមទទួលបាននូវមេដាយពិភពលោកនេះ៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម