Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ៖ ភាពជោគ ជ័យ នៃដំណើរទស្សនកិច្ចលោក វ៉ាង យី ជាចំណុចប្រវត្តិសាស្រ្ត សំខាន់មួយទៀត នៃ​​ទំនាក់ទំនងកម្ពុជា-ចិន

បានផុស

នៅ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោក វ៉ាង យី គឺជាចំណុចប្រវត្តិសាស្រ្ត សំខាន់មួយទៀត នៃទំនាក់ទំនងកម្ពុជា-ចិន។ ការលើកឡើងនេះ គ្រាដែលលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ចិន បានមកបំពេញទស្សន​កិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក នារសៀលថ្ងៃច័ន្ទ​នេះ​ថា «យើងទន្ទឹងរង់ចាំប្រើប្រាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយដ៏ថ្លៃថ្លា ពីប្រជា ជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាធំៗ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ាន ប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ»។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឲ្យដឹងបន្តថា ឯកសារចំនួន៦ ដែលបានចុះហត្ថលេខា កាលពីម្សិលមិញនេះ រួមមាន៖កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល សេដ្ឋកិច្ច អប់រំ ការបោសសំអាតមីន និងការអនុវត្តគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង ។ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន៣លានដូសបន្ថែមដល់កម្ពុជា ក៏នឹងជួយពន្លឿនការស្តារឡើងវិញ និងអាចវិលទៅរកជីវភាពធម្មតាវិញនាពេលឆាប់ៗ ខាងមុខនេះ។

មុនពេលដែលលោក វ៉ាង យី ចេញដំណើរចេញពីប្រទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥស្សរជនជាន់ខ្ពស់ទាំងសងខាង បានទទួលទានអាហារពេលព្រឹកជាមួយគ្នា។ លោក ប្រាក់ សុខុន ជាថ្មីម្តងទៀត បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសចិន សម្រាប់ពេលវេលា ការប្តេជ្ញាចិត្ត និងការគោរព ចំពោះប្រ ទេសកម្ពុជា ហើយលោកបានជូនពរលោក វ៉ាង យី ឲ្យទទួលបានជោគជ័យ និងសំណាងល្អគ្រប់ភារកិច្ច៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម