Connect with us

ព័ត៌មានជាតិ

មិនទាន់មានគោលការណ៍ធ្វើតេស្តរកកូវីដលើសិស្សរដ្ឋនិងឯកជននៅភ្នំពេញមុនពេលចូលរៀនទេ​

បានផុស

នៅ

លោក​បណ្ឌិត ហេង ​វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅរសៀ​ល​ថ្ងៃទី​១៣​ ខែកញ្ញា​នេះ​ថា​ នៅ​មិនទាន់មាន​គោលការណ៍​ធ្វើតេស្ត​រក​មេរោគ​ជំងឺ​កូ​វីដ​១៩​ទៅលើ​សិស្សានុសិស្ស​សាលា​រដ្ឋ​ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្នាក់​ទី​៧​រហូត​ដល់​ថ្នាក់​ទី​១២មុនពេល​ចូលរៀន​នៅ​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០២១​ខាងមុខនេះ​នៅឡើយ​ទេ​។​

លោកបាន​បន្តថា​ « ចំណែក​គ្រូ​មុន​ចូលទៅ​បង្រៀន​ទាំងរដ្ឋ​ និងឯកជន​ គឺ​តម្រូវឱ្យ​ធ្វើតេស្ត​ តាម​ខ្ញុំ​ដឹង​ធ្វើតេស្ត​ខាង​សាលាក្រុងរ​កកូ​វីដ​ ​ចំណែក​សិស្ស​មិនទាន់មាន​ឮសូរ​មាន​គោលការណ៍​អីទេ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​អាជ្ញា​ធរ​តាម​ខណ្ឌ​នីមួយៗ​កំពុង​មមាញឹក​ក្នុង​ការធ្វើ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ដល់​លោកគ្រូ​អ្នក​គ្រូ​ទាំង​រដ្ឋ​ និង​ឯកជន​កម្រិត​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ​ក្នុងនោះ​គ្រូ​សាលា​រដ្ឋ​មាន​ចំនួន​៦០០០​នាក់​ មកពី​សាលា​ចំនួន​៦៨ ​និង​គ្រូ​ឯកជន​មាន​ប្រមាណ​ជាង​៥០០០​នាក់​មកពី​សាលា​ចំនួន​២៥៨​សាលា​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ​ការធ្វើ​តេស្ត​នេះ ​គឺ​ខណ្ឌ​នីមួយៗ​ត្រូវធ្វើ​យ៉ាងណា​ធ្វើឱ្យ​រួច​រាល់​មុន​ថ្ងៃ​បើក​សាលារៀន​ឡើងវិញ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ​ខែកញ្ញា​ខាងមុខនេះ ហើយ​ប្រសិនបើ​មាន​លោកគ្រូ​អ្នកគ្រូ​ណា​ម្នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​ ត្រូវ​ប​ញ្ជូន​ទៅ​មណ្ឌលព្យាបាល​ឬ​ធ្វើការ​ព្យាបាល​នៅតាម​ផ្ទះ​ប្រសិនបើ​ផ្ទះ​គាត់​ស្របទៅតាម​លក្ខខណ្ឌ​របស់​ក្រសួង​សុខាភិបាល​។​ លោក​បានលើក​ឡើង​ដែរ​ថា​ សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរៀន​នៅពេល​ខាងមុខនេះ​មានចំនួន​១៣​ម៉ឺន​នាក់​ ទាំង​រដ្ឋ​និង​ឯកជន​។​

លោក​បណ្ឌិត ហេង​ វ៉ាន់ដា​ បាន​មានប្រសាសន៍ថា ​សាលា​ឯកជន​ណា​ដែល​មិនទាន់​រៀបចំ​រួចរាល់​ទេ​អាច​អូស​បន្លាយពេល​ក្រោយ​ថ្ងៃទី​១៥​ ខែកញ្ញា​ក៏បាន​ដែរ​ ហើយ​សាលា​ដែល​រៀបចំ​ហើយ​អាច​ចាប់ផ្តើម​ថ្ងៃទី​១៥​ ហើយដោយ​រៀបចំ​ការបង្រៀន​តាម​វិធី​បណ្តុំ​និង​ប្រកាន់យក​ស្តង់ដារ​អនា​ម័​យ​របស់​ក្រសួង​អប់រំ​។​

លោកបណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត​ថា ​ចំពោះ​សាលា​ណា​មាន​ហានិភ័យ​ទាប​ត្រូវ​បន្ត​រៀន​តាម​បណ្តុំដែលមាន​ចំនួន​តិចជាង១៥នាក់ និង​ឆ្លាស់​វេន ឬ​ការរៀន​តាមបែប​ចម្រុះ​ពិសេស​ចំពោះ​តំបន់​ប្រជុំជន និង​ទីក្រុងដែលមាន​ការឆ្លង​តិច និង​មាន​ការចាក់​វ៉ាក់សាំង​រួចហើយ​។ ចំពោះ​ភូមិសាស្ត្រ​ណា​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់​ត្រូវ​បន្ត​ការបង្រៀន​និង​រៀន​ពី​ចម្ងាយតាម​អន​ឡាញដដែល ​និង​ត្រូវបង្កើត​គណៈ​កម្មការ​គ្រប់គ្រង​សាលារៀនដោយមាន​ការចូលរួម​ពី​មាតាបិតា និង​អាជ្ញាធរមូលដ្ឋានដើម្បី​សម្រេច​នៅ​កម្រិត​សាលារៀន ក្នុង​ការបើក​ឬ​ផ្អាក​ដំណើរការ​សាលារៀន​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤៥ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម