Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន ជួយដល់គ្រួសារ ដែលខ្វះខាតក្នុងអំឡុងវិបត្តិសកល!

បានផុស

នៅ

ដើម្បីចូលរួមចំណែក ក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះខ្វះខាត ក្នុងអំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាម​សុង បាន​ចូលរួម​ជាមួយ​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ក Bluetronics បរិច្ចាគ​នូវ​អង្ករ​ចំនួន ១០០ តោន ជួយ​ដល់​ក្រុមគ្រួសារ​កម្ពុជា​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ក្រុមហ៊ុន សាម​សុង តែងតែ​បង្កើត និង​ចូល​រួម​នូវ​យុទ្ធនាការ​សប្បុរសធម៌​សង្គម​នានា​ក្នុង​រយៈកាល​កន្លងមក ក្នុង​គោលបំណង​ផ្តល់ឱ្យ​កុមារ និង​ប្រជាជន​កម្ពុជា​នូវ​ភាព​រីកចម្រើន និង​មាន​ភាព​កាន់តែ​ប្រសើរឡើង​។ សកម្មភាព​ទាំងអស់នេះ​ គឺ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ និង​បាន​បន្ត​រហូតដល់​បច្ចុប្បន្ន​នេះ​។

​សម្រាប់​ពេលនេះ ចាប់តាំងពី​មាន​វិបត្តិ​រោគ​រាលដាល​ជាស​កល​មក យើង​សង្កេតឃើញថា​ មានគ្រួសារ​រាប់ពាន់​កំពុងតែ​ជួប​នូវ​ការលំបាក ក៏ដូចជា​បាត់បង់​នូវ​ចំណូល បាត់បង់​ការងារ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​ទទួលរង​នូវ​ការលំបាក ប៉ះពាល់​ដល់​ការរស់នៅ ជាពិសេស​គឺ​កូនតូចៗ​របស់​ពួកគេ​តែម្តង​។

​តាមរយៈ​សេចក្តីស្រឡាញ់ ក្តីបារម្ភ ​ក្រុមហ៊ុន សាម​សុង បាន​សហការ​ជាមួយ​ដៃគូ​របស់ខ្លួន​ ចូលរួម​បរិច្ចាគ​នូវ​អង្ករ​ចំនួន ១០០ តោន ដល់​គ្រួសារ​ដែល​រង​ការលំបាក ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ពួកគេ​បាន​មួយកម្រិត ឬមួយ​គ្រា​ផងដែរ​។

​គោលបំណង​សំខាន់​នៃ​សកម្មភាព​សប្បុរសធម៌​សង្គម ​ដែល​ក្រុមហ៊ុន សាម​សុង តែងតែ​ធ្វើ និង​កំពុង​ធ្វើ​នាពេលនេះ​ គឺ​ចង់ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ មាន​ស្នាមញញឹម មានការ​តស៊ូ មាន​ក្តីសង្ឃឹម និង​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​សហគមន៍ ដល់​សង្គម និង​ដល់​ប្រទេស​កម្ពុជា ផងដែរ​។

​គ្រួសារ សាម​សុង ទាំងអស់ សូម​ក្រើន​រំ​ឮ​ក និង​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​កុំ​ភ្លេច​ចូលរួម​នូវ​វិធានការ​សុខាភិបាល ៣ កុំ ៣ ការពារ ក៏ដូចជា​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​បង្កើត​ប្រព័ន្ធ​ភាពសុំា​ក្នុង​សហគមន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​សកល​នេះ​ទាំងអស់គ្នា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម