Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេ បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយ ទៅកាន់ទីផ្សារវៀតណាម

បានផុស

នៅ

​ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិ ជាលើកទីមួយ ទៅកាន់ទីផ្សារប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ ក្នុងការ​ពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទីផ្សារ​ថ្នាក់​តំបន់​នាពេល​បច្ចុប្បន្ន និង​ទៅកាន់​ពិភពលោក​នាពេល​អនាគត​។ ការបើក​ទំព័រ​នៃ​ដំណើរ​ថ្មី​របស់​ផលិតផល មី​ជាតិ ក្នុងការ​ឆ្ពោះទៅកាន់​ប្រទេស​រៀ​ត​ណា​ម​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ​២០២១ ដែលមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​មី​ជាតិ និង​តំណាង​ចែកចាយ​លក់​បន្ត​នៅក្នុង​ប្រទេស​វៀតណាម ព្រមទាំង ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោកស្រី ជឹ​ង សុគន្ធា​វី នាយិកា ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង (​មី​ជាតិ​) បាន​មានប្រសាសន៍ថា “​ការនាំចេញ​ជំហាន​ដំបូង​នេះ ​គឺជា​ការឆ្លុះបញ្ចាំង ពី​ការជឿជាក់​លើ​គុណភាព​ផលិតផល​មី​ជាតិ នៅក្នុង​កម្រិត​ស្តង់​អន្តរជាតិ​មួយ ស្រប​ជាមួយ​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស​ជិតខាង​ផងដែរ​។​” ការនាំចេញ​នេះ​បានផ្តល់​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត សម្រាប់​ផលិតផល​មី​ជាតិ​ ក្នុងការ​បង្ហាញខ្លួន​លើ​ទីផ្សារ​អន្តរជាតិ ខណៈពេល​គុណភាព និង​រសជាតិ​នេះ បានទទួល​ស្គាល់​រួចជាស្រេច​ពី​សំណាក់​ប្រជាជន​នៅក្នុង​ស្រុក​។​”

​លោក ឡាវ វ៉ាន់ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​វ័ន​ម៉​រ មេ​នូ​ហ្វេ​ក​ឆឺ​រីង បាន​បន្តថា​ការនាំចេញ​នេះ​ពិតជា​បានផ្តល់​ភាព​វិជ្ជា​មាន​ជាច្រើន​ដល់​ផលិតផល​មី​ជាតិ ដែល​ស្រប​ជាមួយ​បរិការណ៍ នៃ​ការទទួលស្គាល់​ពី​គុណភាព និង​រសជាតិ​ឆ្ងាញ់ របស់​មី​ជាតិ​ពី​សំណាក​ប្រជាជន​ក្នុងស្រុក​។ ជាពិសេស នេះ​ជា​មោទនភាព​មួយ​ដែល​ផលិតផល​មី​កញ្ចប់​ក្នុងស្រុក របស់​យើង​មាន​វត្តមាន​ក្នុង​ទីផ្សារ​អន្តរជាតិ​។ លោក​បាន​បន្តទៀតថា មី​ជាតិ បាន​ផលិតឡើង​ក្នុង​ស្តង់ដារ​មួយ​ដ៏​ត្រឹមត្រូវ​ តាំងពី​ការបង្កើត​ដំបូង ដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ​របស់​យើង ជា​ផលិតផល​ចំណីអាហារ​ដែល​គេ​គ្រប់គ្នា​ទទួលស្គាល់​។ ហើយ​ថ្ងៃនេះ​ជា​ដំណើរ​ឆ្ពោះទៅមុខ​មួយ​ដំណាក់កាល​ទៀត ដែល​ក្រុមហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​វិស័យ​ចំណីអាហារ​វេច​ខ្ចប់​នៅ​កម្ពុជា​។

​លោកស្រី ហ៊ី​វ រតនា តំណាង​ដៃគូ​ចែកចាយ​មី​ជាតិ​ទៅ​បរទេស បាន​មានប្រសាសន៍ថា នេះ​ជា​ជំហាន​ដំបូង​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​មី​ជាតិ​។ លោកស្រី​បាន​បន្តថា​« យើង​ពិតជា​ជឿជាក់​លើ​គុណភាព និង​សុវត្ថិភាព នៃ​ផលិតផល​មួយ​នេះ​។ ជាមួយគ្នានេះ​ផង​ដែល​យើង​បានធ្វើ​ការសិក្សា​យ៉ាង​ល្អិត​ល្អិន​បំផុត​លើ​គុណភាព និង​រសជាតិ របស់​មី​ជាតិ ក៏ដូចជា​តម្រូវការ​មី​កញ្ចប់​ក្នុង​ទីផ្សា​ប្រទេស​វៀតណាម​ផងដែរ​»​។ លោកស្រី ហ៊ី​វ រតនា បាន​បន្តទៀតថា​ តម្រូវការ មី​កញ្ចប់​ក្នុងប្រទេស​វៀតណាម មានការ​កើនឡើង​ខ្ពស់ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។ យើង​ជឿជាក់ថា​ផលិតផល​មី​ជាតិ នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​នៅ​ទីនោះ​។

ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ​ ក្នុងការ​នាំចេញកម្រិត​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ត្រូវបាន​ឆ្លងកាត់​ការសិក្សា និង​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​បទដ្ឋាន​ស្តង់ដារ​ ដើម្បី​ធានា​ដល់​ការនាំចេញ​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​។ មី​ជាតិ មោទនភាព ផលិតផល​ជាតិ​។​

គួរ​បញ្ជាក់ថា​ផលិតផល​មី​ជាតិ​នេះ​ត្រូវបាន​នាំចេញ​ដោយ​ក្រុមហ៊ុន Viet thai phat ដែលមាន​អាសយដ្ឋាន​នៅក្នុង​ខេត្ត​អាន​ជាំ​ង ប្រទេស​វៀតណាម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

វៀតណាម ជាប់ចំណាតថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម