Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ចិន បានលើកឡើងពីបញ្ហា និងសម្រេចអ្វីខ្លះ ក្រោយជំនួបពិភាក្សា?

បានផុស

នៅ

ប្រមុខកាទូតចិន លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា ហើយកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា លោកបានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរនេះបានលើកឡើងពីចំណុចសំខាន់ជាច្រើន ជាពិសេសផលប្រយោជន៍ ដែលទទួលបានពីកិច្ចសសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយពីជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជានាពេលនេះ គឺជាជំហានថ្មី និងសំខាន់មួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានសំបូរបែបស្រាប់ទៅហើយ និងបន្តពង្រឹងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ លោកបន្តថា នៅក្នុងកិច្ចពិភាក្សា រូបលោក និងលោក វ៉ាង យី បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើបញ្ហាទ្វេភាគី ពហុភាគី និងបញ្ហាតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកកត់សម្គាល់ថា ទំនាក់ទំនង និងមិត្តភាពជិតស្និទ្ធរវាងមេដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា ចិន គឺបានរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងដំណាក់កាលថ្មី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសហគមន៍ជោគវាសនារួម ក៏ដូចជាដើម្បីផលប្រយោជន៍រួម នៃប្រជាជនយើងទាំងពីរផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានបញ្ជាក់ថា លោករីករាយណាស់ដោយឃើញប្រទេសចិនបានគ្រប់គ្រង ដោយជោគជ័យនូវការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យត្រីមាសទី១ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងរហូតដល់ ១៨.៣ ភាគរយ។ ជាមួយគ្នានេះ ចិនក៏បានជួយទៅដល់បណ្ដាប្រទេសក្នុងពិភពលោកដែលត្រូវការទាំងសម្ភារៈពេទ្យ និងវ៉ាក់សាំងសម្រាប់បង្ការជំងឺកូវី-១៩។

លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាប្រជាជនចិន ដែលបានផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី-១៩ និងការតស៊ូ ដើម្បីងើបឡើងវិញខាងសេដ្ឋកិច្ច-សង្គម ដែលប៉ះពាល់ដោយជំងឺកូវី-១៩ ហើយជាសាមគ្គីភាព ដែលចិនបានបង្ហាញចំពោះកម្ពុជា ដោយទទួលបានវ៉ាក់សាំងជំនួន២៦លាន៨សែន ដែលក្នុងនោះ មានជំនួយឧបត្ថម្ភចំនួន ៤លាន៣សែន។ ជាមួយគ្នានោះ ចិនបានប្រកាសផ្ដល់ចំនួន៣ លានដុះបន្ថែមទៀត។ លោកមានប្រសាសន៍ថា គ្មានប្រទេសណា ដែលបានជួយកម្ពុជាដូចភាគីចិននេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភជំនួយអភិវឌ្ឍន៍គ្រប់គ្រប់កាលៈទេសៈទាំងអស់។ លោកថា ការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យទាំងអស់ មិនអាចកាត់ផ្ដាច់ចេញពីជំនួយឧបត្ថម្ភ និងការគាំទ្ររបស់មិត្តចិនបាននោះទេ។

នៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ ក៏បានជជែកពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការ ទាំងវិស័យនយោបាយ វិស័យការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ សិក្សាធិការ សុខាភិបាលសាធារណៈ ជាដើម ក្នុងនោះលោក វ៉ាង យី ក៏បានសន្យាធ្វើយ៉ាងណា ឱ្យកសិផលកសិកម្មរបស់កម្ពុជាកាន់តែច្រើន បានចូលទៅក្នុងទីផ្សាររបស់ចិន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី  លោកក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តគាំទ្រ ពហុភាគីនិយម ដោយគាំទ្រដល់សណ្ដាប់ធ្នាប់អន្តរជាតិមួយ ដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ និងរក្សាការពារឱ្យបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការ សន្តិភាព ស្ថេរភាពនៅលើលោក។ ចិន ក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនាលើកនេះ លោកមើលឃើញការរីកចម្រើននៅប្រទេសកម្ពុជាយ៉ាងខ្លាំង។ ចិន និងកម្ពុជាបានពួតដៃគ្នាប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ច។ លោកថា ប្រទេសកម្ពុជា គឺជាមិត្តដែកថែប និងជាអ្នកជិតខាងល្អរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជា រក្សាបាននូវកម្រិតខ្ពស់ ហើយនៅក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវី-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចិន ដោយបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ហើយនៅពេលកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវី-១៩ ប្រទេសចិនក៏បានសងវិញ ដោយគាំទ្រកម្ពុជា។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក ទាំងកិច្ចការតំបន់ និងអន្តរជាតិ ហើយកម្ពុជាមិនខ្លាចការគំរាមកំហែងនោះឡើយ។

បើតាមលោក Wang Yi សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជារក្សាបាននូវស្ថិរភាព សន្តិភាព ហើយចិនប្រឆាំងដាច់ខាតចំពោះការយកបញ្ហាជំងឺកូវី-១៩ ធ្វើជាប្រធានបទនយោបាយ។ លោកថា ចិននឹងពង្រីកការនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍន៍តំបន់សំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ជាដើម។ លោកថា នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ចិន និងកម្ពុជា យកផលប្រយោជន៍ប្រជាជនជាស្នូល ដែលធ្វើឱ្យមិត្តភាពរវាងប្រទេសទាំងពីរ ផ្ដល់ផលប្រយោជន៍ទៅលើប្រជាជន។

ជាមួយគ្នានោះ ចិន និងគាំទ្រលើការអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា “យើងត្រូវតែនិយាយថាទេ ចំពោះនយោបាយ ដែលប្រើអំណាចគៀបសង្កត់ ប្រយុទ្ធប្រឆាំង ទៅនឹងអនុត្តរភាព”។ លោកថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន មិនត្រឹមតែផ្ដល់ប្រយោជន៍ឱ្យប្រជាជនទេ ក៏បានផ្ដល់ជាគំរូមួយថ្មី សម្រាប់ទំនាក់ទំនងអន្តរជាតិ ក្នុងការកសាងសហគមន៍វាសនារួម។ យើងមិនត្រូវចាត់ចំណាត់ថ្នាក់ ដោយផ្អែកទៅលើទំហំប្រទេសនោះទេ យើងគ្រប់គ្នាទៅវិញទៅមក។ យើងមិនភ្ជាប់លក្ខខណ្ឌនយោបាយ នៅក្នុងកិច្ចសហប្រតិបត្តិការនោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥២ នាទី មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម