Connect with us

ព័ត៌មានជាតិ

និស្សិត​ខ្មែរ​ម្នាក់ រៀន​ថ្នាក់​បរិញ្ញាបត្រ នៃ​សាកល​វិទ្យាល័យ​ធាន​ជី​ង ប្រទេស​ចិន ទទួលមរណភាព​

បានផុស

នៅ

និស្សិត​ខ្មែរ​ម្នាក់ រៀន​ថ្នាក់​បរិញ្ញាបត្រ នៃ​សា​កលប​វិទ្យាល័យ​ធាន​ជី​ង ប្រទេស​ចិន ទទួលមរណៈភាព ដោយ​រោគាពាធ នេះ​បើ​យោងតាម​សារ​រំលែក​ទុក្ខ​របស់​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចុះ​ថ្ងៃទី​១៣ ខែកញ្ញា នេះ​។​

​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និស្សិត​កម្ពុជា​នោះ ឈ្មោះ កញ្ញា គួច ជា ដា​រី​កា ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​សាកលវិទ្យាល័យ​ធាន​ជី​ង ទីក្រុង​ធាន​ជី​ង ប្រទេស​ចិន បានទទួល​អនិច្ចកម្ម ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ត្រូវ​នឹង​នៅ​ថ្ងៃ​ចន្ទ ៧​កើត​ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ វេលា​ម៉ោង​៤ និង​៤០ នាទី​ព្រឹក នៅ​ក្នុង​ជន្មាយុ​២២​ឆ្នាំ ដោយ​រោគាពាធ។​

​សមាគម​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណ រដ្ឋ​ប្រជាមានិត​ចិន ពិត​ជា​មាន​សេចក្ដី​ក្រៀមក្រំ​សោកស្ដាយ​យ៉ាង ក្រៃលែង ដោយបាន​ទទួល​ដំណឹង​អំពី​មរណភាព​របស់ កញ្ញា គួច ជា ដា​រី​កា ដែល​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​សាកលវិទ្យាល័យ​ធាន​ជី​ង ទីក្រុង​ធាន​ជី​ង ប្រទេស​ចិន ដែល​បាន​ទទួល​អនិច្ចកម្ម ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ត្រូវ​នឹង​នៅ​ថ្ងៃ​ចន្ទ ៧​កើត​ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ វេលា​ម៉ោង ៤និង៤០ នាទី​ព្រឹក នៅក្នុង​ជន្មាយុ ២២​ឆ្នាំ ដោយ​រោគាពាធ​”​។​

​សមាគម​បញ្ជាក់ទៀត​ថា “​ក្នុង​វេលា​ប្រកបដោយ​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា ជា​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សូម​ចូលរួម​រំលែក​ទុក្ខ​ដោយ​ក្តី​សង្វេគ និង​ស្រណោះ អាឡោះអាល័យ​ជាទីបំផុត ជាមួយ​ក្រុម​គ្រួសារ​សាច់​ញាតិ នៃ​សព ចំពោះ​ការបាត់បង់​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​”​។

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​ទេព្ដា​ទាំង មួយ​ម៉ឺន​លោកធាតុ តេ​ជៈ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​ដួង​វិញ្ញាណក្ខន្ធ ក​ញ្ញ៉ា គួច ជា ដា​រី​កា ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម