ខេត្ត​ស្វាយរៀង បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី​១ ទូទាំង​ខេត្ត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី​១ ទូទាំង​ខេត្ត​

បានផុស

នៅ

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្របខណ្ឌ​ទូទាំងប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជុំ​ទី​១ ទូទាំង​ខេត្តស្វាយរៀង ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដែរ​ពិធី​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិ​បាល​ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស មានប្រសាសន៍​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត​ស្វាយរៀង ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ។

លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដោយបាន​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ជនបរទេស មានដូចជា​មន្ត្រី​ទូត និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ជាដើម ព្រោះ​ការចាក់​វាក់​សាំង គឺជា​គ​ន្លឹះ​សំខាន់​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩។

ទន្ទឹម​នេះ លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​បាន​ទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​១ ទី​២ និង​ទី​៣ កុំ​ភ្លេចខ្លួន​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​វិធានការ ៣.​ការពារ ៣.​កុំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថា ការរៀបចំ​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដែល​មាន​អាយុ ១៨​ឡើង នាពេលនេះ គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៃ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​បង្កើត​ភាព​ស៊ាំ​សហគមន៍ ទប់​ទល់នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុលោម​តាម ”​អភិក្រម​ផ្កា​រីក​” របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម​បន្តថា បើ​ទោះ​នៅ​ថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត និង​ក្រសួងសុខាភិបាល ប្រារព្ធ​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ ១៨​ឡើង​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត នៅតែ​បន្ត​ចាត់ចែង​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ខកខាន​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កន្លងមក​ដោយ​មូលហេតុ​ផ្សេងៗ ដែល​រដ្ឋបាលខេត្ត បាន​ត្រៀម​រៀបចំ​ទីតាំង​អចិន្ត្រៃយ៍ ចំនួន ៨​កន្លែង (​មួយកន្លែង​ក្នុង​មួយ​ក្រុង ស្រុក​) និង​ផ្សព្វផ្សាយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​ការចាក់​សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ទន្ទឹមនេះ ក្នុងនាម​រដ្ឋបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​។

ឯកឧត្តម អភិបាលខេត្ត ក៏​សូម​អំពាវនាវ​ដល់​ក្មួយៗ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បាន សូម​អញ្ជើញ​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ដែល​ខេត្ត​បានរៀបចំ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្ត ចូលរួម​យុទ្ធនាការ​នេះ តាមរយៈ​ការជួយ​ជំរុញ ណែនាំ​ដល់​បងប្អូន សាច់ញាតិ និង​មិត្តភក្តិ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ឲ្យ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ធានា​ឲ្យ​បាន​នូវ​គោលដៅ​បង្កើត​ភាពស៊ាំ​សហគមន៍​ដ៏​រឹងមាំ​ពិតប្រាកដ ទប់​ទល់នឹង​ការវាយលុក នៃ​មេរោគ​កូ​វីដ​-១៩ គ្រប់​ប្រភេទ និង​សូម​បញ្ជាក់ជូន​ថា ការចាក់​វ៉ាក់សាំង​នេះ​គឺ​មិនមាន​គិតថ្លៃ​នោះទេ៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services