Connect with us

ព័ត៌មានជាតិ

ផ្ទាំង​ផ្សព្វផ្សាយ​​អប់រំ ត្រូវបាន​តំឡើង​តាម​ឃុំសង្កាត់ ទាំង​៦៥​ក្នុង​ខេត្តបន្ទាយមានជ័យ​

បានផុស

នៅ

ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព ​និង​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩​ ត្រូវបាន​តំឡើង​តាម​ឃុំ សង្កាត់ ទាំង​៦៥​ក្នុង​ខេត្តបន្ទាយមានជ័យ​ ក្នុងនោះមានវិធានការ ៣​ការពារ៣​កុំ និង​ការផ្តល់សេវា​របស់​ច្រកចេញចូល​តែមួយ។ សកម្មភាព​ដំឡើ​ង​ផ្ទាំង​ប៉ាណូ​នេះមានរយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ១២ ១៣ និងទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការតំឡើងផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នាពេលនេះ ដោយមានការគាំទ្រពីសហគមន៍​អឺរ៉ុប តាមរយៈ​គម្រោង​អភិវឌ្ឍ​សម​ត្តភាព​ស្ថាប័ន​ និង​ការប្រតិបត្តិ​របស់​សមា​គម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ផ្តួចផ្តើមឡើង​ដោយ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ សហការ​ដោយ​អង្គការ អេ​ដ អេ អាក់ស្យុ​ង ​AEA និង​ API។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ផ្ទាំង​ប៉ាណូ​ដែល​បាន​ដំឡើង​មាន​ចំនួន​៧៤​ផ្ទាំង​ មាន​ខ្នាត ១,៥m ម៉ែត្រ គុណ ២,០ម៉ែត្រ ភ្ជាប់​ដោយ​ជើង​ទម្រ​ពី​កម្ពស់ ​៣,៥ ម៉ែត្រ ពី​ដី​សម្រាប់​ដំឡើង​នៅតាម​ទីតាំង​ក្បែរ​សាលាក្រុងស្រុកទាំង​៩ និង​ក្បែរ​សាលាឃុំ សង្កាត់​ទាំង​៦៥ ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​គួរ​បញ្ជាក់ថា ការ​ដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព និង​វិធានការ​ទប់ស្កាត់​ការី​ករាល​ជំងឺ​កូ​វីដ-១៩ ៣​ការពារ៣​កុំ និង​ការផ្តល់សេវា​របស់​ច្រកចេញចូល​តែមួយ ជាការ​រួមចំណែក​មួយ ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ប្រជាពលរដ្ឋទាំងអស់គ្នា​​ចងចាំ​ជានិច្ច ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ និង​វិធានកា​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​​៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម