Connect with us

ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់មួយសប្តាហ៍ទៀត ​ដោយសារឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប​ ITCZ និងជ្រលងសម្ពាធ​ទាបឥណ្ឌា​

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជារយៈពេល មួយសប្តាហ៍ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកញ្ញា។

ក្រសួងបញ្ជាក់ថា កម្ពុជាទទួលរងនូវឥទ្ធិពលពី​ប្រព័ន្ធសម្ពាធទាប​ ITCZ ដែលអូសបន្លាយកាត់លើប្រទេស​ភូមា ថៃ ឡាវ និងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីនេះ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ និងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតីខ្សោយ ដែលធ្វើឱ្យតំបន់ទាំង ៣ មានតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ​ដែលអាចកើតមានជាយថាហេតុ៕

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម